UNAIDS កោតសរសើរជោគជ័យនៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា

2025/05/13 05:33:58 pm        321

លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និង​ជា​នាយិកា​ប្រតិបត្តិ​អង្គការ UNAIDS កោតសរសើរចំពោះជោគជ័យនៃការប្រយុទ្ធ នឹងមេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅ​កម្ពុជា។ កម្ពុជាបាននាំយកនូវទស្សនវិស័យយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ និង​ជា​ប្រទេស​ឈាន​មុខ​ដោយបានធ្វើការជាមួយគ្រប់អ្នកពាក់ព័ន្ធនិងគ្មានការរើសអើង។ កិច្ចការនេះ​បង្ហាញ​ឱ្យ​ពិភព​លោក​មើលឃើញយ៉ាងច្បាស់។

ការថ្លែង​របស់លោកជំទាវ Winnie Byanyima នាយិកាប្រតិបត្តិ អង្គការUNAIDS យ៉ាងដូច្នេះ នា​ឱកាសដែលឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង​ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួល​ជួប​ពិភាក្សា​ការងារ​អំពី​ការ​ឆ្លើយ​តប​នឹង​មេ​រោគ​អេដស៍ និងជំងឺអេដស៍ នៅក្នុងដំណាក់កាលឈានទៅបញ្ចប់អេដស៍ និង​ថវិកា​ជំនួយ​ពី​ខាង​ក្រៅ​មានការធ្លាក់ចុះ, ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់​ដឹក​នាំ​អង្គការUNAIDS ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍, នា​ល្ងាច​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ២០២៥។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍លោកជំទាវនាយិកា និង​បាន​ស្នើសុំ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍។ ឯកឧត្តម​រដ្ឋ​មន្រ្តី​ បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុង​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍និងជំងឺអេដស៍ ឈានទៅសម្រេចគោលដៅរួមក្នុងការបញ្ចប់អេដស៍នៅកម្ពុជា។ ទន្ទឹម​នឹងនោះ ក្រសួងក៏រៀបចំសមាហរណកម្មការងារអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល ពង្រឹង​កម្លាំង​ការងារ ផ្តល់សេវាអេដស៍ប្រកបដោយប្រសិទ្ធភាព ព្រមទាំងវិនិយោគ​លើអ​ង្គ​ភាព​ផ្អែក​លើ​សហគមន៍​ផងដែរ។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនលោកជំទាវ Winnie Byanyima អំពីការ​អនុម័ត​គោល​នយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨​ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាតាមទិន្នន័យថ្មីបំផុតនេះ គោលដៅ៩៥-៩៥-៩៥ កម្ពុជា សម្រេចបាន៩២-១០០-៩៩។ ទន្ទឹមនឹងនេះ យើងមានក្តីបារម្ភយុវវ័យ វ័យ​ក្មេង​អាយុ​ពី​១៥​ទៅ​២៤​ឆ្នាំ មិនទទួលបានការអប់រំសមស្របអំពីសុវត្ថិភាពផ្លូវភេទ។

ជាការ​ឆ្លើយតប លោកជំទាវ Winnie Byanyima  បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន យើង​កំពុង​នៅ​ក្នុង​រយៈ​ពេល​ផ្ទេរដំណាក់កាលយ៉ាងធំធេង។ យើងត្រូវ​ពិនិត្យ​មើល​យុទ្ធ​សាស្រ្ត​ក្នុង​ការ​បញ្ចប់​អេដស៍​នៅ​ឆ្នាំ​២០៣០។ ក្នុងនោះ ប្រទេសមួយចំនួនបានដកខ្លួនថយ ហើយមានការ រើសអើង​ចំពោះ​ប្រជាជន​គន្លឹះ។ ទន្ទឹមនឹងនេះ លោកជំទាវបានសរសើរថាកម្ពុជា បើកចំហចំពោះគំនិតច្នៃប្រឌិតថ្មី ព្រម​ទាំងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីកសេវាថែទាំសុខភាព។ បន្ថែមលើនេះ កម្ពុជា ជា​ប្រទេសដំបូងគេដែលបានរៀបចំផែនទីបង្ហាញផ្លូវ ទៅកាន់ចីរភាព​ក្នុង​ការ​ឆ្លើយ​តប​នឹង​មេ​រោគ​អេដស៍ និងជំងឺអេដស៍។ មុននឹងបញ្ចប់លោកជំទាវបានស្នើថា កម្ពុជា គួរ​ពិចារណា​ផ្តល់​ការ​គាំទ្រ​ឱ្យ​អង្គការ​សង្គមស៊ីវិល ចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និង​សន្យា​ថា​នឹង​ជួយ​ស្វែង​រកទម្រង់ល្អមួយសម្រាប់កម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្តីបារម្ភរបស់យើងមួយទៀតគឺបញ្ហាថវិកា។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានចូលរួមថវិកាយ៉ាងច្រើន និងត្រៀមខ្លួនឆ្លើយតបនឹងបញ្ហា។ ប្រសិន​បើ​យើង​អនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍បានល្អ នឹង​អាច​ជួយ​កាត់​បន្ថយ​ការចំណាយ និងពង្រឹងប្រសិទ្ធភាពក្នុងការចំណាយ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា នឹងធ្វើការឱ្យបាន​ជិត​ស្និទ្ធ​ជាមួយ​ការិយាល័យ​អង្គការ UNAIDS ប្រចាំ​កម្ពុជា ដើម្បីវាយតម្លៃលើការចំណាយក្នុងការពង្រឹងការងារឆ្ពោះទៅបញ្ចប់អេដស៍៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm