ប្រធានាធិបតីចិន លោក Xi Jinping បានរិះគន់ខ្លាំងៗលើ "ការគំរាម" និង "អនុត្តរភាព" នៅក្នុងសុន្ទរកថាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីការកាត់បន្ថយអត្រាពន្ធបណ្តោះអាសន្ន ត្រូវបានព្រមព្រៀងគ្នានៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

លោក Xi បានថ្លែងប្រាប់ក្រុមមន្ត្រីអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប ដែលបានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលនាថ្ងៃអង្គារ (១៣ ឧសភា) នេះថា ការផ្លាស់ប្តូរធំៗដែលមិនធ្លាប់ឃើញក្នុងពេលមួយសតវត្សរ៍មកនេះ កំពុងតែបង្កើនល្បឿន ដែល "បានធ្វើឱ្យការឯកភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិ មិនអាចខ្វះបាន"៕
