កុមារម៉ិកស៊ិក ចេញតវ៉ាទាមទារសន្តិភាពក្នុងរដ្ឋដ៏ហិង្សា បន្ទាប់ពីអនីតិជនពីរនាក់ត្រូវសម្លាប់

2025/05/13 06:26:21 pm        143

កុមារម៉ិកស៊ិកជាច្រើននាក់ បានចេញតវ៉ាតាមដងផ្លូវកាលពីថ្ងៃចន្ទ (១២ ឧសភា) ទាមទារឱ្យមានសន្តិភាព និងយុត្តិធម៌ បន្ទាប់ពីការសម្លាប់ក្មេងស្រីអនីតិជន ២នាក់នៅក្នុងរដ្ឋ Sinaloa ដែលញាំញីដោយអំពើហិង្សា ជាទីដែលជម្លោះផ្ទៃក្នុងរបស់ក្រុមជួញដូរគ្រឿងញៀន កំពុងបន្តកើនឡើងយ៉ាងអាក្រក់ក្នុងប៉ុន្មានខែថ្មីៗ។

បាតុកម្មនេះបានកើតឡើងនៅសាលាបឋមសិក្សា Rafael Ramirez ក្នុងរដ្ឋធានីនៃរដ្ឋ Culiacan ជាទីដែលសាច់ញាតិ មិត្តរួមថ្នាក់ និងគ្រូបង្រៀន បានប្រមូលផ្តុំគ្នាកាន់ទុក្ខចំពោះការស្លាប់របស់ក្មេងស្រីឈ្មោះ Alexa Medina អាយុ ៧ឆ្នាំ និង Leidy Rojas អាយុ ១១ឆ្នាំ។ កុមារីទាំងនោះត្រូវបានសម្លាប់កាលពីថ្ងៃទី០៦ ខែឧសភា ក្នុងពេលធ្វើដំណើរជាមួយសមាជិកគ្រួសារនៅជិតក្រុង Badiraguato។

កុមារដែលចូលរួមបាតុកម្មនោះបានសម្ដែងកង្វល់របស់ខ្លួនថា ពួកគេចង់បានសន្តិភាព បន្ទាប់ពីប្រឈមមុខនឹងអំពើហិង្សាអស់ច្រើនខែដោយពុំមានដំណោះស្រាយ ហើយសង្គមហាក់មិនអើពើនឹងរឿងនេះឡើយ ដោយអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការបន្ទាន់នាំយកសន្តិសុខដល់រដ្ឋ។

សាច់ញាតិបានប្រាប់ឱ្យដឹងថា រថយន្តដែលដឹកកុមារីរងគ្រោះបានរងការបាញ់ប្រហារពីអង្គភាពយោធា។ របាយការណ៍ដំបូងបានបង្ហាញថា ក្មេងស្រីទាំងនោះបានជាប់ខ្លួនក្នុងការបាញ់ប្រហារមួយ ប៉ុន្តែអភិបាលរដ្ឋ Sinaloa បានប្រកែកថា មិនមែនបែបនោះទេ ហើយសន្យាថានឹងបើកការស៊ើបអង្កេតពេញលេញរកមូលហេតុពិប្រាកដ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm