សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបួងសួង​ និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាគយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី

2021/12/14 03:09:50 am        361

ភ្នំពេញ ៖ ខ្សែភាគយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ត្រូវបានប្រារព្វពិធីក្រុងពាលី ចំរើនព្រះបរិត្តតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃចន្ទ ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់អ្នកចូលរួមទាំងអស់ និងជាកិច្ចចាប់ផ្តើមដំណើរការផលិតខ្សែភាពយន្តខ្នាតធំនេះជាផ្លូវការ។

សូមបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គណះកម្មការបានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសំរួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។ បន្ទាប់ពីបញ្ចប់ការងារនេះ គណះកម្មការបានបង្កើតក្រុមការងារពិនិត្យ កែលម្អ ដោយបន្សីនឹងសាច់រឿងឲ្យស្របទៅនឹងបរិបទសម័យកាល។ ដើម្បីក្តាប់បានពីកត្តាប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត តួអង្គសំខាន់ៗ ពាក់ព័ន្ធ ក្រុមការងារបានប្រឹក្សាយោបល់នៅក្នុងគណះកម្មការ ដើម្បីជាការបំពេញនូវកង្វះខាត និងប្រសិទ្ធភាពក្នុងការអនុវត្តផលិត។

ក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅនាសម័យកាលនោះ។ លើសពីនេះ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គណះកម្មការបានរៀបចំ សាងសង់បន្ទាយកោះថ្ម បន្ទាយទ័ពលន់នល់នៅទន្លេបិទ និងភូមិប្រជាជន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ដែលសំណង់ទាំងនោះ មិនត្រឹមតែសម្រាប់ថតប៉ុណ្ណោះទេ តែជាសំណង់ដែលមានលក្ខណៈរឹងមាំ ដើម្បីទុកជាទីតាំងប្រវត្តិសាស្រ្ត ក្នុងការសិក្សា ស្រាវជ្រាវរបស់សិក្ខាកាម បញ្ជាការដ្ឋានអង្គរក្ស និងកងយោធពលខេមរភូមិន្ទ នៅពេលអនាគត។

ពិធីក្រុងពាលីតាមទំនៀមទម្លាប់បានប្រព្រឹត្តិទៅតាមគន្លងព្រះពុទ្ធសាសនាដោយមានការបូងសួងសុំសេចក្តីសុខ សេចក្តីចំរើន ពីម្ចាស់ទឹកម្ចាស់ដី​នៅគ្រប់ទីកន្លែងបំពេញការងារ ក៏ដូចជាសិល្បករជាតួសម្តែងទាំងអស់ចាប់ផ្តើមដំណើរការថតចាប់ពីពេលនេះតទៅទទួលបានជោគជ័យដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

 បើតាមរបាយការណ៍របស់ ឯកឧត្តមហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណះកម្មការផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បានឲ្យដឹងថា ក្រុមការងារបានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច៥០០នាក់ ព្រមទាំងកងកម្លាំង៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ ។ ចំពោះឧបករណ៍បច្ចេកទេសថត មានការគាំទ្រពីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។តាមផែនការការងារផលិតរបស់គណះកម្មការ ការផលិតភាពយន្តភាគ ទាំង៤៤ភាគនេះ ប្រើពេលរយៈពេល១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

(ប្រសាសន៍សម្តេច)

សំណេះសំណាលជាមួយ ផលិតករ សិល្បះករ សិល្បះការិនីជាតួសម្តែង និងក្រុមការងារបច្ចេកទេសទាំងអស់ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំសំរិទ្ធសំរាំងចងក្រងកែលម្អខ្លឹមសារសាច់រឿង ដែលផ្តើមចេញពីល្ខោននិយាយមកកាន់ការផលិតភាពយន្តរឿងភាគ ការខិតខំរកតួសម្តែង ការសិក្សាស្រាវជ្រាវរកនូវសម្ភារៈយុទ្ធោបរណ៍ ទីតាំង​ភូមិសាស្រ្តប្រវត្តសាស្រ្ត ដើម្បីឈានទៅថតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នាពេលដ៏ខ្លីខាងមុខ ។

សម្តេចតេជោ បានរម្លឹកថា កន្លងមកមានថ្នាក់ដឹកនាំក្រុមហ៊ុនផលិតកុន ហូលីវូដ បានមកស្នើសុំសម្តេចដើម្បផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នេះម្តងរួចមកហើយ ប៉ុន្តែសម្តេចមិនអនុញ្ញាតឲ្យផលិតនោះទេ ដោយសាតែមិនអាចយល់បានស៊ីជម្រៅដល់ដំណើរសាច់រឿងពិត និងប្រវត្តិសាស្រ្តរបស់ប្រទេស ពិសេសទាក់ទិនទៅនឹងខ្សែជីវិតដ៏ជ្រាលជ្រៅ និងភាពជាក់ស្តែងរបស់លោកទាំងពីរតែម្តង។

ទោះយ៉ាងណាសម្តេចតេជោ ស្នើដល់អ្នកដឹកនាំរឿង និងក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់ថែមទៀត ព្រោះសាច់រឿងទាំងមូលវាផ្តោត ទៅលើប្រវត្តិសាស្រ្តពិតៗរបស់ប្រទេស ពោលគឺឲ្យសមស្របនឹងអ្វីដែលកើតឡើងពិតក្នុងសម័យកាលនោះ បើទោះបីជាខ្លឹមសារទាំងស្រុងនៃផលិតភាពយន្តនេះ សម្តេចតេជោ វាយតម្លៃថា អាចគ្របដណ្តប់បាននូវដំណើររឿង និងខ្លឹមសារពិតជាក់ស្តែងបានត្រឹមតែប្រមាណ ៦០ភាគរយ ក៏ដោយ។

សូមបញ្ជាក់ថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី​ ដែលចាត់ទុកថា ជាខ្សែភាពយន្តរឿងភាគខ្នាតធំដំបូងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា​ ដែលឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងក្នុងសម័យកាលមួយដែលប្រទេសកម្ពុជាកំពុងរងវិនាសកម្មដោយសារសង្រ្គាម កាប់សម្លាប់ និងក៏បានបង្ហាញឲ្យឃើញពីខ្សែជីវិតពិតនៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរសង្រ្គោះជាតិមាតុភូមិ និងរឿងរ៉ាវជីវិតគូរនៃសម្តេចទាំងទ្វេរផងដែរ ក្នុងគ្រាប្រទេសកម្ពុជាជួបគ្រោះកលយុគ ។ចំពោះការចំណាយក្នុងការផលិតភាពយន្តដែលត្រូវបាននិពន្ធ និងដឹកនាំ ផលិតឡើងដោយស្នាដៃកូនខ្មែរទាំងអស់នេះផងដែរ ក៏បានចូលរួមឧបត្តម្ភគាំទ្រដោយស្ម័គ្រចិត្តពីសប្បុរសជនមួយចំនួន ដែលកំពុងបំពេញការងារ រកស៊ីក្នុងស្រុក ដើម្បីបង្ហាញពីការគោរព ស្រលាញ់ និងដឹងគុណចំពោះតម្លៃនៃសុខសន្តិភាពរបស់ប្រទេសដែលមេដឹកនាំកម្ពុជារូបនេះបានរកមកបានដោយលំបាក និងត្រូវបានការពារយ៉ាងរឹងមាំ នៅក្នុងពេលបច្ចុប្បន្ន ជាមួយនឹងការជឿងជាក់ទៅអនាគតនូវការបន្តរីកចំរើនរបស់ប្រទេសមួយនេះ។

ហើយស្នាដៃថ្មីដែលផលិតឡើងជាខ្សែវីដេអូនេះផងដែរ គឺជាការឆ្លើយតបតាមសំណូមពរដ៏ច្រើនលើសលុបពីអ្នក និយមតាមដានស្តាប់ការចាក់ផ្សាយតាមវិទ្យុនាពេលកន្លងមកនូវភាគនិទានដែលបានផលិតជាល្ខោននិយាយរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» ។



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm