[UPDATE] លោក Xi រិះគន់ការគំរាមកំហែង បន្ទាប់ពីកិច្ចព្រមព្រៀងទម្លាយភាពជាប់គាំងពាណិជ្ជកម្មជាមួយអាមេរិក

2025/05/13 11:59:41 am        87

ប្រធានាធិបតីចិន លោក Xi Jinping បានរិះគន់ខ្លាំងៗលើ "ការគំរាមកំហែង" និង "អនុត្តរភាព" នៅក្នុងសុន្ទរកថាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីកិច្ចព្រមព្រៀងកាត់បន្ថយអត្រាពន្ធបណ្តោះអាសន្ន បានធ្វើឡើងដើម្បីទម្លាយភាពជាប់គាំងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

លោក Xi បានថ្លែងប្រាប់ក្រុមមន្ត្រីអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប ដែលបានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលនាថ្ងៃអង្គារ (១៣ ឧសភា) នេះថា ការផ្លាស់ប្តូរធំៗដែលមិនធ្លាប់ឃើញក្នុងពេលមួយសតវត្សរ៍មកនេះ កំពុងតែបង្កើនល្បឿន ដែល "បានធ្វើឱ្យការឯកភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិ មិនអាចខ្វះបាន"។

លោកបានលើកឡើងថា "មិនមានអ្នកឈ្នះក្នុងសង្គ្រាមពន្ធ ឬសង្រ្គាមពាណិជ្ជកម្មទេ។ ការគំរាមកំហែង ឬអនុត្តរភាព នាំមកនូវភាពឯកោសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ" ដោយបានរំលឹកឡើងវិញជាថ្មីនូវការព្រមាន ដែលលោកបានធ្វើឡើងអំឡុងពេលតានតឹងខ្លាំងនៃសង្រ្គាមពាណិជ្ជកម្ម ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។

សុន្ទរកថារបស់លោក Xi ធ្វើឡើងរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាមេរិក និងចិន បានប្រកាសថា ភាគីទាំងពីរនឹងទម្លាក់ពន្ធក្នុងតួលេខដ៏ច្រើនលើទំនិញរបស់គ្នាទៅវិញទៅមកនៅរយៈពេល ៩០ថ្ងៃដំបូង នៅក្នុងវឌ្ឍនភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម និងជំរុញកំណើនទីផ្សារពិភពលោក។

កិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានផ្តល់នូវការបន្ធូរបន្ថយជាបណ្តោះអាសន្នក្នុងសង្គ្រាមពន្ធដារ ដែលបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើ គំរាមកំហែងកាត់ផ្តាច់ពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរ និងបង្កឱ្យមានការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចសកល៕

អត្ថបទដែលទាក់ទង

ឥណ្ឌា និងប៉ាគីស្ថានបណ្ដេញអ្នកការទូតទៅវិញទៅមកក្នុងការសងសឹកចុងក្រោយ ខណៈភាពតានតឹងនៅតែបន្ត
2025/05/14 10:32:57 am        1
ចារម្មអាមេរិក ដឹងរួចហើយថាក្រុមហ៊ួទី ចង់រកច្រកចេញពីការវាយប្រហារ មុនពេលមានបទឈប់បាញ់
2025/05/14 09:15:28 am        1
លោក Trump ទទួលបានការសន្យាវិនិយោគ៦០០ពាន់លានដុល្លារពីអារ៉ាប៊ីសាអូឌីត ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋឈូងសមុទ្រ
2025/05/14 09:12:39 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌា និងប៉ាគីស្ថានបណ្ដេញអ្នកការទូតទៅវិញទៅមកក្នុងការសងសឹកចុងក្រោយ ខណៈភាពតានតឹងនៅតែបន្ត

2025/05/14 10:32:57 am
​កីឡាករហូឡង់ Casper van Uden ឈ្នះដំណាក់កាលទី ៤ ប្រណាំងកង់ Grand Tour, Giro d’Italia
2025/05/14 10:31:18 am
​សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ញើសារលិខិតរំលែកមរណទុក្ខក្រុមគ្រួសារពលករខ្មែរពីរនាក់ទៀតដែលទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ
2025/05/14 09:57:06 am
​អគ្គនាយកដ្ឋានគយ និងរដ្ឋាករណែនាំដល់មន្រ្ដីគយឱ្យពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់
2025/05/14 09:29:22 am
​ចារម្មអាមេរិក ដឹងរួចហើយថាក្រុមហ៊ួទី ចង់រកច្រកចេញពីការវាយប្រហារ មុនពេលមានបទឈប់បាញ់
2025/05/14 09:15:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/12 02:13:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/13 10:06:37 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am