លោកប្រធានាធិបតី Donald Trump បាននាំសេដ្ឋកិច្ចអាមេរិកទៅកាន់មាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ចដោយខ្លួនឯង និងការធ្លាក់ចុះនៃសង្វាក់ផ្គត់ផ្គង់ដ៏មានសក្តានុពល។ប៉ុន្តែនេះសប្ដាហ៍ លោក Trump បានសម្រេចចិត្តដកថយ។

វឌ្ឍនភាពរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានបង្ហាញកាលពីថ្ងៃចន្ទសប្ដាហ៍នេះ អំពាវនាវឱ្យមានការការផ្អាកដំឡើងរយៈពេល ៩០ថ្ងៃនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដោយកាត់បន្ថយពន្ធពីកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ ស្របពេលពាណិជ្ជកម្មត្រូវបានជួបភាពរឹកវរខ្លាំងរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។

ការធ្លាក់ចុះយ៉ាងខ្លាំងនៃពន្ធអាមេរិក-ចិន គឺជាភាពវិជ្ជមានមួយដែលមិនអាចប្រកែកបាន បើធៀបនឹងប៉ុន្មានថ្ងៃមុន។

ការរីកចម្រើននេះបាននាំឲ្យមានការអបអរដ៏វិសេសមួយនៅក្រុមហ៊ុន Wall Streetរបស់អាមេរិក រួចហើយ បង្កើនក្តីសង្ឃឹមថាសុបិនអាក្រក់ដែលជំរុញដោយការដំឡើងពន្ធប៉ុន្មានខែមកនេះអាចត្រូវជៀសផុតបាន។
ប៉ុន្តែក្រុមសេដ្ឋវិទូនិយាយថា វានៅតែឆាប់ពេកក្នុងការប្រកាសថាសេដ្ឋកិច្ចអាមេរិកផុតគ្រោះថ្នាក់ទាំងស្រុង។ ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនៅតែមាន បើទោះបីការខ្វែងគំនិតបានធូរស្រាលបន្តិចក្ដី។
ពន្ធនៅតែខ្ពស់ខ្លាំង ខ្ពស់ជាងចំណុចណាមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ភាពមិនច្បាស់លាស់ កាន់តែខ្ពស់។ ការខូចខាតដល់ទំនុកចិត្ត និងលំហូរពាណិជ្ជកម្មនឹងមិនត្រូវបានប៉ះពៅឡើងវិញក្នុងពេលពេញមួយយប់ទេ៕