អង់គ្លេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ចក្រភពអង់គ្លេសបានប្រកាសថា ផ្នែកសេវាសុខាភិបាលរបស់ប្រទេសកំពុងត្រលប់មករកកម្រិតខ្ពស់ឡើងវិញនៃការត្រៀមសង្គ្រោះបន្ទាន់ ខណៈដែលការចូលសម្រាកនៅមន្ទីរពេទ្យ និងករណីស្លាប់ដោយសារវីរុសបម្លែងខ្លួនថ្មី Omicron ត្រូវបានគេរំពឹងថា នឹងកើនឡើងខ្លាំងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

និយាយទៅកាន់សមាជិកសភាកាលពីថ្ងៃចន្ទ លោក Sajid Javid បាននិយាយថា ចំនួនកំណត់ត្រានៃការចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 ដូសជំរុញនឹងត្រូវផ្តល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីទប់ស្កាត់ការរាលដាលវីរុសបម្លែងថ្មី Omicron ។ យោងតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបានឲ្យដឹងថា វាត្រូវបានគេរំពឹងថា វីរុសបម្លែងខ្លួនថ្មីនឹងក្លាយជាវីរុសលេចធ្លោនៅក្នុងរដ្ឋធានីរបស់ចក្រភពអង់គ្លេសក្នុងរយៈពេល ៤៨ម៉ោងខាងមុខ ដោយវាមានចំនួន ៤៤% នៃករណីឆ្លងវីរុសរួចទៅហើយ។ លោក Javid បាននិយាយថា ចក្រភពអង់គ្លេសបានជាប់គាំងនៅក្នុងការជំរុញរវាងវីរុស និងវ៉ាក់សាំង បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីបំណងរបស់ខ្លួន ក្នុងការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញឆាប់រហ័ស។
អ្នកជំងឺប្រមាណ ១០នាក់ស្ថិតនៅក្នុងមន្ទីរពេទ្យចក្រភពអង់គ្លេសឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron ហើយលោកនាយករដ្ឋមន្ត្រី Boris Johnson កាលពីថ្ងៃចន្ទបាននិយាយក្នុងរបាយការណ៍ ពីករណីស្លាប់ដំបូងដោយសារវីរុសបម្លែងខ្លួនថ្មី Omicron នៃវីរុស COVID-19 របស់ប្រទេស។ ចក្រភពអង់គ្លេសមានករណីឆ្លងវីរុស COVID-19 សរុប ១០,៨៧៣,៤៦៨ករណី និងមានអ្នកស្លាប់ ១៤៦,៤៧៧នាក់៕
អត្ថបទ៖ ប៊ុនថន