បាល់ទាត់៖ ក្រុមម្ចាស់ផ្ទះសិង្ហបុរីកាន់តែខិតជិតបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកអាស៊ាន AFF Championship នៅពេលយកឈ្នះទីម័រល្ងាចនេះ។ ក្រុមរបស់លោក Tatsuma Yoshida បានយកឈ្នះពីរប្រកួតផ្ទួនៗរួចមកហើយនៅក្នុងពូល A នេះតាមរយៈជ័យជំនះលើមីយ៉ាន់ម៉ា ៣-០ និងឈ្នះហ្វីលីពីន ២-១។

សិង្ហបុរីត្រូវបានគេរំពឹងថា ជាក្រុមដែលនឹងទទួលបានជ័យជំនះនៅពេលជួបទីម័រល្ងាចនេះ ខណៈទីម័រចាញ់បីប្រកួតផ្ទួនៗរួចមកហើយរួមមានចាញ់ថៃ ២-០, ចាញ់មីយ៉ាន់ម៉ា ២-០ និងចុងក្រោយចាញ់ហ្វីលីពីនធ្ងន់ករ ៧-០។ សិង្ហបុរីធ្លាប់មានប្រវត្តិជួបជាមួយទីម័រម្តងកាលពីឆ្នាំ២០១៨ AFF Championship នេះដោយយកឈ្នះ ៦-១៕
អត្ថបទ៖នាង សុភាវុធ