រុស្ស៊ី គិតចង់បិទស្ថានកុងស៊ុលនៅប៉ូឡូញ ខណៈទំនាក់ទំនងកាន់តែតានតឹង ជុំវិញហេតុការណ៍អគ្គិភ័យ

2025/05/13 09:40:30 pm        147

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃចន្ទ (១២ ឧសភា) ថា រុស្ស៊ីទំនងជានឹងបិទការិយាល័យអគ្គកុងស៊ុលប៉ូឡូញ នៅទីក្រុង Kaliningrad ចុងភាគខាងលិចរបស់ប្រទេស និងនៅទីក្រុង Irkutsk ភាគខាងកើតតំបន់ស៊ីបេរី ដើម្បីឆ្លើយតបទៅនឹងជំហានប្រឆាំងរុស្ស៊ី នាពេលថ្មីៗនេះរបស់រដ្ឋធានីវ៉ាសូវី។ 

នៅពេលត្រូវសាកសួរថា តើរុស្ស៊ី នឹងបិទបេសកកម្មប៉ូឡូញឬទេ លោក Grushko បានឆ្លើយថា "អាចទៅរួច ព្រោះទីក្រុងមូស្គូ ប្រាកដជានឹងសងសឹក"។ ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski បានសម្រេចបិទការិយាល័យអគ្គកុងស៊ុលរុស្ស៊ី នៅទីក្រុង Krakow។

ភាពតានតឹងទាំងនេះបណ្ដាលមកពីអគ្គិភ័យដ៏ធំមួយ ដែលឆាបផ្សារទំនើបមួយកន្លែងនៅផ្លូវ Marywilska នៅភាគខាងជើងនៃទីក្រុងវ៉ាសូវី របស់ប៉ូឡូញ កាលពីព្រឹកព្រលឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ ក្រោយមកអាជ្ញាធរប៉ូឡូញ បានអះអាងថា "សេវាពិសេសរបស់រុស្ស៊ី" គឺជាអ្នកនៅពីក្រោយឧប្បត្តិហេតុនេះ។

ឆ្លើយតបនឹងទង្វើនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា “ទីក្រុងវ៉ាសូវី នៅតែមានចេតនាបន្តបំផ្លាញទំនាក់ទំនង ដោយធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់រុស្ស៊ី"។ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅទីក្រុងវ៉ាសូវី លោក Sergey Andreyev ក៏លើកឡើងថា អាជ្ញាធរប៉ូឡូញ មិនទាន់បង្ហាញភស្តុតាងណាមួយដើម្បីបញ្ជាក់ការអះអាងនេះនៅឡើយទេ៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        18
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm