លោក Biden នឹង​ផ្ដល់​ការ​គាំទ្រ និង​ជំនួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រដ្ឋ Kentucky

2021/12/14 05:07:00 pm        534

​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោកនឹង​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ Kentucky នៅ​ថ្ងៃ​ពុធ ដើម្បី​ពិនិត្យមើល​ការខូចខាត​ពី​ព្យុះ​កំណាច​ថូ​ណា​ដូកាលពី​សប្តាហ៍​មុន ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៨៨នាក់​ស្លាប់ ៧៤​នាក់ក្នុងរដ្ឋ Kentucky និង​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ត្រូវ​បាន​ជម្លៀស​ចេញ​។

លោក Biden បាន​ប្រកាស​អំពី​ដំណើរ​ចុះ​ពិនិត្យ​នា​ពេល​ខាង​មុខ បន្ទាប់ពី​សន្និសីទ​ជាមួយ​មន្ត្រី​សន្តិសុខ​ និង​ឆ្លើយតប​គ្រោះមហន្តរាយ​នៅការិយាល័យ Oval Office ដើម្បី​ពិភាក្សា​អំពី​អ្វីដែល​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​អាចធ្វើ​បន្ថែមទៀត ក្នុងការ​គាំទ្រ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយគ្រោះមហន្តរាយធម្មជាតិ​។ សេត​វិមាន​បាន​និយាយថា លោក Biden នឹងធ្វើ​ដំណើរទៅកាន់​មូលដ្ឋាន Fort. Campbell រដ្ឋ Kentucky ហើយ​​បន្ទាប់មក​ទៅកាន់​ទីក្រុង Mayfield និង Dawson Springs ដែល​រងគ្រោះ​ខ្លាំងដើម្បី​ពិនិត្យមើល​ការខូចខាត​។​ ​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Jen Psaki បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតីលោក Joe Biden មិនត្រូវ​បាន​គេ​រំពឹងថា​នឹង​ថ្លែង​សុន្ទរកថា​នៅ​ពេល​លោក​ចុះ​ពិ​និត្យនៅ​រដ្ឋ Kentucky នោះទេ ប៉ុន្តែ​លោក​នឹង​ផ្តោតលើ​ការជួប​ជាមួយ​ក្រុមមន្ត្រី​ក្នុង​តំបន់ និងព្យាយាម​ធ្វើជា​ប្រភព​នៃ​ការលួង​ចិត្តដល់​ពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​ព្យុះ​ ដែល​បាន​បំផ្លាញ​ធ្ងន់ធ្ងរនៅក្នុង​សហគមន៍​របស់​ពួកគេ​។

​លោក ​Biden បាន​និយាយថា ​រដ្ឋបាល​របស់លោក​កំពុងធ្វើការ ​ដើម្បី​ជួយ​ប្រជាជន​ឱ្យមានភាព​ស្ងប់​ក្នុង​ចិត្ត​។ លោក Biden និយាយថា លោក​មិនអាច​និយាយ​ដោយ​ភាពប្រាកដប្រជា​ថា ព្យុះ​នេះ​គឺជា​លទ្ធផល​នៃ​បម្រែបម្រួល​អាកាសធាតុ​នោះទេ ប៉ុន្តែ​លោក​និយាយថា លោក​នឹង​និយាយ​ទៅកាន់​ទីភ្នាក់ងារ​ការពា​រ​បរិស្ថាន និង​ទីភ្នាក់ងារ​ផ្សេងទៀត​ដើម្បី​កំណត់ថា​ តើ​វា​ជា​ករណី​ដូច​ម្តេ​ច​?

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm