រដ្ឋបាលរាជធានីភ្នំពេញ និង អ.ដ.ក ចុះ MOU ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និង​ឆាប់រហ័ស នៃការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ

2025/05/13 10:13:11 pm        419

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរ​ជាតិ​ដោះស្រា​យ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ (អ.ដ.ក) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពី​កិច្ច​សហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ លើ ៧ចំណុច សំដៅរួមគ្នា​លើក​កម្ពស់​គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការ​ដោះ​ស្រាយ​វិវាទ​តាម​រយៈ​ការ​សម្រុះ​សម្រួល​ដោះ​ស្រាយ​វិវាទ ក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក និង​លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរួមគ្នា លើក​កម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈ​ការ​សម្រុះ​សម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។

ផ្អែកតាមអនុស្សារណៈនៃការយោគយល់គ្នានេះ អ ដ ក និងរដ្ឋបាលរាជធានីភ្នំពេញ និង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងនោះរួមមាន៖

១.ក្នុងករណី​មាន​ការ​ដាក់​ពាក្យ​ស្នើ​សុំ ពីរដ្ឋបាលរាជធានីភ្នំពេញ អដក នឹងរៀបចំចេញជាកំណត់ហេតុ ព្រមព្រៀង​បញ្ចប់​វិវាទ ក្នុងក្របខណ្ឌនៃ អដក ចំពោះសំណុំរឿងវិវាទទាំងឡាយណា ដែលត្រូវ​បាន​សម្រុះ​សម្រួល​ផ្សះ​ផ្សាប​ញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែល​ស្ថិតក្នុងដែនសមត្ថកិច្ច នៃការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីខេត្ត ។

២.រដ្ឋបាល​រាជ​ធានី​ភ្នំពេញ អាចបញ្ជូនសំណុំរឿងវិវាទដែលទទួលបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី​ដាក់​ជូន អដក ពិនិត្យ និងដោះស្រាយនៅ អ ដ ក ។

៣.រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់​កិច្ច​សហការ ជូនដល់ អដក ក្នុងការចុះមកដោះស្រាយវិវាទដែលកើតមាន ក្នុងមូលដ្ឋានរបស់ខ្លួន។

៤.​រដ្ឋ​បាលរាជធានីភ្នំពេញ នឹងផ្តល់កិច្ចសហការ ក្នុងការផ្តល់នូវទិន្ន័យ ពាក់ព័ន្ធ​នឹង​ការ​ដោះ​ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ជូន អដក ដើម្បី អដក មាន​មូល​ដ្ឋាន​ច្បាស់លាស់ និងត្រឹមត្រូវក្នុងការៀបចំ ជាគោលនយោបាយ និងផែនការយុត្តិសាស្ត្រ ដាក់​ជូនរាជរដ្ឋាភិបាល ។

៥. រួមសហការគ្នា ក្នុងការពង្រឹង និងលើកកម្ពស់ ការផ្សព្វ​ផ្សាយ​អំពី​អត្ថ​ប្រយោជន៍ នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សា​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលារ​ឱ្យ​បាន​ទូលំ​ទូលាយ ។ ៦. រួមសហការគ្នាក្នុងការៀបចំកិច្ចប្រជុំ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល ឬ​ព្រឹត្តិការណ៍នានា ទាក់ទងនឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ។

៧. អនុវត្ត​សកម្មភាពចាំបាច់ផ្សេងទៀត តាមការព្រមព្រៀងគ្នារបស់គូភាគី ។

ក្នុងឱកាសនោះ លោក កើត ឆែ បានលើកដែរថា រាជរដ្ឋាភិបាល ក្នុងនិតិកាលកន្លងមក ក្រោម​ការ​ដឹក​នាំ​ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសបនិងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភា តែងបានតាសតឿនក្រើនរំលឹក ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជ​ការ គ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទ ក្នុងដែនសមត្ថកិច្ច គឺកុំ​បណ្តោយ​ឱ្យ​កំទេចភ្លើង បង្កជាអគ្គីភ័យ ដែលមានន័យ​ប្រៀប​ប្រដូច​ទៅ​នឹង​វិវាទ​តូច​តាច​ក្នុង​មូល​ដ្ឋាន​បើគ្មានការយកចិត្តទុកដាក់។

បន្ថែមលើនេះ លោក កើត ឆែ បានបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោម​ការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានដាក់ចេញ នូវកម្មវិធីនយោបាយ និង​យុទ្ធ​សាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និង​ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង៥ រួមមាន ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះ «ការពង្រឹង និងលើកកម្ពស់គុណភាព និង​ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌» ត្រូវបានកំណត់ជាអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិធានការគន្លឹះទាំង៥ សំដៅសម្រេចឱ្យបាននូវការងារជាអាទិភាព គឺការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួល ដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm