មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ បានប្រាប់សារព័ត៌ស៊ីនហួថា កងកម្លាំងសន្តិសុខយេម៉ែន បានឃាត់ខ្លួនជនអន្តោប្រវេសន៍ចំនួន ១៣២នាក់ មកពីតំបន់ញកអាហ្វ្រិក (Horn of Africa) ដែលប៉ុនប៉ងចូលប្រទេសនេះដោយខុសច្បាប់ តាមឆ្នេរសមុទ្រនៃខេត្ត Lahj ភាគនិរតី។

ក្នុងអំឡុងប្រតិបត្តិការមួយដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់និងការជួញដូរមនុស្ស បន្ទាប់ពី«តាមដាននិងឃ្លាំមើល» កងកម្លាំងសន្តិសុខបានស្ទាក់ចាប់ជនអន្តោប្រវេសន៍ នៅពេលពួកគេចូលទៅជិតច្រាំងសមុទ្រយេម៉ែនដោយជិះទូកពីរគ្រឿង ក្នុងតំបន់ Ras al-Ara នៃទីក្រុង Lahj។
មន្ត្រីរូបនេះ បាននិយាយថា៖«ជនអន្តោប្រវេសន៍ទាំងអស់ រួមជាមួយនឹងទូកដែលស្ទាក់ចាប់បាន ត្រូវបានឃុំឃាំង រង់ចាំការស៊ើបអង្កេតបន្ថែម»។
យោងតាមមន្ត្រីរូបនេះ តំបន់ Ras al-Ara បានក្លាយជាចំណុចដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់ប្រតិបត្តិការរត់ពន្ធជនអន្តោប្រវេសន៍ នៅក្នុងប្រទេសយេម៉ែន ដោយសារតែទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្ររបស់ប្រទេសនេះ នៅជិតតំបន់ញកអាហ្វ្រិក។
