នាយករដ្ឋមន្ត្រីប៉ាគីស្ថានប្រកាសពីជោគជ័យ ក្នុងប្រតិបត្តិការប្រឆាំងឥណ្ឌា

2025/05/13 10:48:36 pm        66

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Muhammad Shehbaz Sharif នៅថ្ងៃអង្គារ (១៣ ឧសភា) នេះ បាននិយាយថា ការវាយលុករបស់ប្រទេសលោក ប្រឆាំងនឹងឥណ្ឌា គឺជា «ជោគជ័យដ៏ធំអស្ចារ្យ» ដោយប្រកាសថា សមិទ្ធិផលនេះត្រូវបានប្រារព្ធនៅថ្ងៃទី១០ ខែឧសភាជារៀងរាល់ឆ្នាំ។

ថ្ងៃទី១០ ខែឧសភា គឺជាពេលដែលកិច្ចព្រមព្រៀងឈប់បាញ់ រវាងប្រទេសជិតខាងទាំង២ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីប៉ាគីស្ថានបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងឥណ្ឌា ដែលប្រទេសនេះបាននិយាយថា បានកំណត់គោលដៅលើកន្លែងផ្ទុកមីស៊ីលឥណ្ឌា និងមូលដ្ឋានទ័ពអាកាស។

តាមរយៈបណ្ដាញសង្គម X រដ្ឋាភិបាលបានលើកឡើងថា៖ «ទិវាតស៊ូ ដើម្បីការពិត នឹងប្រារព្ធជារៀងរាល់ឆ្នាំនៅទូទាំងប្រទេស ប្រកបដោយសេចក្ដីសាទរ និងស្មារតីឯកភាពជាតិ»។

បទឈប់បាញ់ទំនងជាចូលជាធរមាន នៅថ្ងៃអង្គារ បន្ទាប់ពីរយៈពេល ៤ថ្ងៃនៃការវាយប្រហារដោយយន្តហោះចម្បាំង មីស៊ីល យានដ្រូន និងកាំភ្លើងធំ ដែលជាអំពើហិង្សាដ៏អាក្រក់បំផុត រវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំង២ ចាប់តាំងពីឆ្នាំ១៩៩៩ មក។

ជម្លោះបានកើតឡើងបន្ទាប់ពីការវាយប្រហារកាលថ្ងៃទី២២ ខែមេសា លើអ្នកទេសចរ នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដែលបានសម្លាប់ជនស៊ីវិល ២៦នាក់។ ឥណ្ឌាបានចោទប៉ាគីស្ថានថា បានគាំទ្រការវាយប្រហារនេះ ប៉ុន្តែក្រុងអ៊ីស្លាម៉ាបាដបានបដិសេធថា មិនជាប់ពាក់ព័ន្ធឡើយ៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        4
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm