អាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ខណៈកិច្ចចរចាកំពុងប្រព្រឹត្តទៅ

2025/05/13 10:57:38 pm        57

សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ (ទី១២ ខែឧសភា) ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ទោះបីជាការចរចារ រវាងប្រទេសទាំង២ អំពីបញ្ហារសើបនេះ កំពុងដំណើរការក៏ដោយ។

ការដាក់ទណ្ឌកម្មចុងក្រោយបង្អស់បានកំណត់គោលដៅទៅលើពលរដ្ឋអ៊ីរ៉ង់ ៣នាក់ និងអង្គភាពរបស់អ៊ីរ៉ង់ដែលមានទំនាក់ទំនងជាមួយអង្គកានវានុវត្តន៍ និងការស្រាវជ្រាវផ្នែកការពារជាតិរបស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់ SPND។

រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អ៊ីរ៉ង់បន្តពង្រីកយ៉ាងខ្លាំងក្លានូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយអនុវត្តសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ការប្រើប្រាស់បានទាំងយោធា និងស៊ីវិល ពោលគឺជាការស្រាវជ្រាវដែលអាចមានលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធចែកចាយអាវុធនុយក្លេអ៊ែរ»។

លោក Rubio បានបញ្ជាក់បន្ថែមថា អ៊ីរ៉ង់ជាប្រទេសតែមួយគត់ ក្នុងពិភពលោក គ្មានអាវុធនុយក្លេអ៊ែរដែលចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅ ៦០ភាគរយ។

កម្រិតនោះលើសពីកម្រិតអតិបរមា ៣,៦៧ភាគរយដែលត្រូវបានកំណត់ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានចាកចេញអំឡុងអាណត្តិដំបូងរបស់លោក។ ការបង្កើតអាវុធនុយក្លេអ៊ែរទាមទារឲ្យមានការចម្រាញ់ ៩០ភាគរយ។

សហរដ្ឋអាមេរិកបានប្រកាសពីទណ្ឌកម្មថ្មី មួយថ្ងៃបន្ទាប់ពីការចរចាជុំទី៤ ជាមួយអ៊ីរ៉ង់ បានបញ្ចប់។ គ្មានការទម្លាយភាពទាល់ច្រកសំខាន់ណាមួយត្រូវបានប្រកាសនោះឡើយ ក្រោយកិច្ចចរចានោះ តែភាគីទាំង២ សុទ្ធតែបានសម្តែងសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នដូចគ្នា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm