អ្នកការទូតរុស្ស៊ីចោទបារាំង អាល្លឺម៉ង់ និងអង់គ្លេសថា កំពុងស្វែងរកការពង្រីកជម្លោះអ៊ុយក្រែន

2025/05/13 11:01:45 pm        57

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បានប្រាប់សារព័ត៌មាន TASS ថា ប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស មិនចង់ឲ្យជម្លោះនៅអ៊ុយក្រែនត្រូវបញ្ចប់នោះទេ ដូច្នេះពួកគេបន្តគោលនយោបាយធ្វើឲ្យសង្គ្រាមនេះ អូសបន្លាយកាន់តែយូរ។

  

«វាពិតជាច្បាស់ណាស់ថា ប្រទេសទាំងនេះ បន្តគោលនយោបាយពង្រីកជម្លោះ។ ប្រសិនបើយើងលុបចោលការពិភាក្សាទ្វេដង ដែលពួកគេប្រើដើម្បីរៀបចំសកម្មភាពនយោបាយរបស់ពួកគេ រឿងសំខាន់ដែលពួកគេកំពុងស្វែងរក គឺការបរាជ័យរបស់រុស្ស៊ីនៅលើសមរភូមិ ភាពឯកោអន្តរជាតិរបស់រុស្ស៊ី ការបំផ្លាញសេដ្ឋកិច្ច និងការផ្លាស់ប្តូររបប។ ចំពោះលទ្ធផលទាំង៤ដែលពួគចង់បាននោះ ពួកគេបានបរាជ័យទាំងស្រុង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកបាននិយាយថា ប្រទេសអាល្លឺម៉ង់ មិនបានសម្រេចនូវអ្វីដែលពួកគេចង់បាន និងការប៉ុនប៉ងរបស់ពួកគេនោះទេ។ ចក្រភពអង់គ្លេស នឹងដាក់សម្ពាធលើរុស្ស៊ីពាក់ព័ន្ធនឹងសំណើរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន សម្រាប់ការចរចា នៅអ៊ីស្តង់ប៊ុលនៃប្រទេសទួរគី។

យោងតាមលោក Grushkoបានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់អ្នកនយោបាយអ៊ឺរ៉ុប ពិបាកធ្វើអត្ថាធិប្បាយ ព្រោះជំហររបស់ពួកគេ ផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងរយៈពេលដ៏ខ្លីនេះ។

អ្នកដឹងហើយថា ចំពោះជំហររបស់ពួកគេ នៅពេលនេះ ខ្ញុំពិតជាមានការលំបាកណាស់ ក្នុងការធ្វើអត្ថាធិប្បាយអំពីរឿងនេះណាស់ ពីព្រោះកាលពី ៣សប្តាហ៍មុន ជំហរគឺផ្ទុយស្រឡះទាំងស្រុង។ ខ្ញុំនឹងរំលឹកអ្នកថា ក្នុងការថ្លែងទៅកាន់ប្រជាជាតិ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា ប្រទេសបារាំង មិនគាំទ្របទឈប់បាញ់ដ៏ផុយស្រួយទេ។ បទឈប់បាញ់រយៈពេល ៣០ ថ្ងៃ វាមិនមានភាពផុយស្រួយទេ? ដូច្នេះថ្ងៃនេះ ពួកគេ និយាយរឿងមួយ ហើយថ្ងៃស្ងែកពួកគេនឹងនិយាយរឿងមួយទៀត។

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        10
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm