“រោងជាងឌីជីថល និងបញ្ញានិម្មិត” តម្លៃ ២លានដុល្លារ បានបើកសម្ពោធជាផ្លូវការនៅវិទ្យាស្ថាន NPIC

2025/05/13 11:15:14 pm        183

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “រោងជាងឌីជីថល និងបញ្ញានិម្មិត” ដែលគិតជាទឹកប្រាក់មានតម្លៃសរុបចំនួនប្រមាណ ២លានដុល្លារ ដែលជាកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនចិន Jiangsu Huibo Robotic Technology Co.,Ltd និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។ 

​នៅក្នុងកម្មវិធីនេះ លោក វ័ង ស៊ិនហ័ង (Wang Zhenhua) នាយកប្រតិបត្តិក្រុមហ៊ុន Jiangsu Huibo បានឱ្យដឹងថា រោងជាងឌីជីថលនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) នៅកម្ពុជា តាមរយៈការចែករំលែកធនធានអប់រំវិជ្ជាជីវៈ និងអន្តរប្រតិបត្តិការនៃស្តង់ដារ ជួយឧស្សាហកម្មក្នុងស្រុកធ្វើឲ្យប្រសើរឡើងនៃផ្នែកបញ្ញានិមិ្មត។ លោកបានបន្តថា រោងជាងឌីជីថលនៅកម្ពុជា មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងយុទ្ធសាស្រ្តអន្តរភាវូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអនុវត្តយ៉ាងរស់រវើកនៃការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំចិន-កម្ពុជា ផងដែរ។ 

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចសហការនេះ អាចកើតឡើងបានក៏ដោយសារមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។ ឯកឧត្តម បានបន្ថែមថា នៅក្នុងវិស័យអប់រំ ចិនក៏ជាប្រទេសមួយដែលឈាមុខគេក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ដែលតែងតែបានជួយជ្រោមជ្រែងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា តាមយរៈការផ្តល់អាហារូបករណ៍ ព្រមទាំងការចែករំលែកនូវឧបករណ៍សម្ភារៈបណ្តុះបណ្តាល បទពិសោធន៍បច្ចេកទេស និងបច្ចេកវិទ្យា ជូនដល់គ្រូ និងសិស្សនិស្សិតកម្ពុជាផងដែរ។ ជាក់ស្តែង ការបង្កើតឱ្យមានរោងជាងថ្មីនេះ គឺពិតជាបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចិនចំពោះវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅកម្ពុជា។

បើតាមការលើកឡើងរបស់ លោកអនុប្រធានរងក្រុមហ៊ុនខាងលើ ឆុយ សោហ៊ួយ (Cui Xiaohui) បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ធីវ៉េត នេះ គឺជាទំនាក់ទំនងដ៏សំខាន់ រវាងប្រទេសទាំងពីរ ក្នុងការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបចេ្ចកវិទ្យា។ ដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលចិន និងកម្ពុជា រោងជាងឌីជីថល ប្រាកដជានឹងក្លាយទៅជាស្តង់ដារសម្រាប់អន្តភាវូបនីយកម្ម នៃការបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យាខ្ពស់របស់កម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ។

“រោងជាងឌីជីថល និងបញ្ញានិម្មិត“ នឹងរួមចំណែកដល់ការបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឱ្យកាន់តែមានភាពសំបូរបែប និងភាពទាក់ទាញ តាមរយៈការរួមបញ្ចូលនូវបច្ចេកវិទ្យានិងឧបករណ៍ទំនើបៗ ដើម្បីឱ្យគ្រូនិងសិស្សនិស្សិតទទួលបានូវបទពិសោធន៍ថ្មី និងជាក់ស្តែង ក្នុងការអនុវត្តទ្រឹស្តីបច្ចេកវិទ្យាឆ្លាតវៃទៅលើឧបករណ៍ទំនើប ដែលបង្កើតនូវបរិស្ថានសិក្សាបែបចម្រុះបច្ចេកវិទ្យា ជំរុញដល់ការអភិវឌ្ឍន៍សមត្ថភាព ប្រសិទ្ធភាពនៃការរៀន និងការបង្រៀន៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        108
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm