គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាអនុម័តសេចក្តីស្នើសុំកោះប្រជុំសមាជលើប្រធានបទចំនួន៣

2025/05/13 11:19:19 pm        133

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន សមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដោយមានវត្តមានចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តមគតិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ឯកឧត្តម វង សូត អនុ សូត អនុប្រធានទី២ រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាជំនួយការគណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភាផងដែរ។

​ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានអនុម័តយល់ព្រមលើរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាមានចំនួន ៦ សំឡេងនៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។ បន្ទាប់មកអង្គប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវារៈ ដែលមានលទ្ធផលដូចខាងក្រោម៖

-របៀបវារៈទី១ អង្គប្រជុំអនុម័តសេចក្តីស្នើសុំកោះប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាដើម្បីពិភាក្សាលើ ប្រធានបទសំខាន់ចំនួន៣ របស់ប្រទេសជាតិ ដែលមាន ប្រធានបទ៖ អំពីប្រព័ន្ធគាំពារសង្គម, ប្រធានបទ៖ អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទ៖ អំពីវិស័យកសិកម្ម។ សំឡេងអនុម័តរបៀបវារៈទី១ មានចំនួន ៦ សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។

-របៀបវារៈទី២ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ជូន ឯកឧត្តម យស ផានីត្តា និងឯកឧត្តម ឈាង វុន ដោយសហការជាមួយ លោកជំទាវ មាន សំអាន និងលោកជំទាវ ឡោក ខេង ជាជំនួយ ការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាធ្វើការពិនិត្យ និងសិក្សាហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី២ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។

-របៀបវារៈទី៣ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជូន ឯកឧត្តម អ៊ុ សារឹទ្ធ និងលោកជំទាវ និន សាផុន ដោយសហការជាមួយ លោកជំទាវ មាន សំអាន លោកជំទាវ ឡោក ខេង ឯកឧត្តម យស ផានីត្តា និងឯកឧត្តម ឈាង វុន ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី៣ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។

-របៀបវារៈទី៤ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីវិស័យកសិកម្ម ជូន ឯកឧត្តម ម៉ុង ឫទ្ធី និង ឯកឧត្តមសន្តិបណ្ឌិត ឡូយ ណ្ឌិត ឡូយ សុផាត ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី៤ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សមាជរដ្ឋសភា និងព្រឹទ្ធសភាជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់មកលើរាជរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដា ឆ្នាំ២០២៣ កន្លងនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm