ជំហានដំបូងអាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំប្រព័ន្ធលូ ដើម្បី​បញ្ចៀស​ការជន់លិចជំនន់ទឹកភ្លៀង ក្នុងក្រុងប៉ោយប៉ែត

2025/05/13 11:45:24 pm        110

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ផ្តល់លូ​ជំហានដំបូង១៥០កង់ ដើម្បីរៀបចំប្រព័ន្ធលូ​បញ្ចៀសពីការជន់លិចជំនន់ទឹកភ្លៀង នៅក្រុងប៉ោយប៉ែត ។

ឯកឧត្តម​អភិបាលខេត្ត​ បានបញ្ជាក់ថា ចំពោះមូលហេតុ​ដែល​បណ្ដាល​ឱ្យ​ទឹកភ្លៀង ហូរលិចលើដងផ្លូវ និងប៉ះពាល់ទៅដល់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត កាលពីពេលកន្លងទៅ គឺដោយសារតែបញ្ហាស្ទះប្រព័ន្ធលូ ។ មួយវិញទៀតបងប្អូន​ប្រជាពលរដ្ឋរៀប​ចំទុកដាក់សំរាមមិនបានត្រឹម ជាហេតុធ្វើ​ឱ្យសំរាមបិទមុខទឹកបណ្តាលឲ្យស្ទះប្រពន្ធ័លូ។

ឯកឧត្តម បានជំរុញដល់ក្រុមការងារខេត្ត ​និងក្រុង ​ក៏ដូចជាជំនាញពាក់ព័ន្ធ កំពុង​ធ្វើការសិក្សាលម្អិត ដើម្បីរកប្រភពនៃមុខទឹក ក្នុងការរៀបចំនូវប្រព័ន្ធលូ បញ្ចៀស​ទឹកកុំឱ្យមានការស្ទះទឹក​ដូចពេលកន្លងមក ដែលធ្វើឱ្យជន់លិចលើផ្លូវ ​ប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុង។

នៅថ្ងៃទី១៣ ខែឧសភានេះដែរ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារ​ចុះមូលដ្ឋាន​ក្រុងប៉ោយប៉ែត រួមនឹងលោកអភិបាលក្រុងប៉ោយប៉ែត ​និងក្រុមការងារសង្កាត់ បាននាំយក​អេស្កាវ៉ាទ័រ កាយដាក់លូ នៅតាមទីតាំង ​ផ្លូវទាំង៣ខ្សែ ដែលជាមុខទឹកសំខាន់ក្នុងការ​សម្រួល​ដល់​ចរន្តទឹកហូរបញ្ជូនទឹកបានលឿន។

ជាមួយគ្នានេះដែរក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ​ក៏បានធ្វើការសំណូមពរដល់បងប្អូន​ប្រជាពលរដ្ឋ ​នៅក្នុងក្រុងប៉ោយប៉ែត ត្រូវចូលរួម​ជាមួយនឹងអាជ្ញាធរ ​ពិសេសកុំចោលសំរាមទៅតាមប្រព័ន្ធលូ ​ជាហេតុធ្វើឱ្យកកស្ទះទឹក បណ្តាលឱ្យជន់លិច​លើផ្លូវថ្នល់ និងប៉ះពាល់ដល់ផ្ទះបំបែងបងប្អូនប្រជាពលរដ្ឋ នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ។

ឯកឧត្តម សុំការយោគយល់​ពីបងប្អូនប្រជាពលរដ្ឋ ​ចូលរួម​សហការ​ជាមួយអាជ្ញាធរ ​ក្នុងពេល​គ្រឿង​ចក្រដំណើរ​ការរៀបចំប្រព័ន្ធ ​ប្រសិនបើមានការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សូម​មេត្តា​យោគយល់៕ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm