ការរញ្ជួយដីកម្រិត ៤,៤រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំភ្លើងនៅជិតទីក្រុង Naples ដែលជាផ្នែកមួយនៃការរញ្ជួយដីរយៈពេលខ្លីនៅថ្ងៃអង្គារនេះ បង្កឲ្យមានការព្រួយបារម្ភនៅក្នុងចំណោមប្រជាពលរដ្ឋ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ភ្លាមៗពីការខូចខាតនោះទេ ។
យោងតាមការអះអាងរបស់វិទ្យាស្ថានភូគព្ភសាស្ត្រ និងភ្នំភ្លើងជាតិអ៊ីតាលី(INGV) បានឲ្យដឹងថា ភាគរំញ័របានវាយប្រហារតំបន់ Campi Flegrei ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីតាលី កាលពីវេលាម៉ោង ១២ និង ០៧នាទីថ្ងៃត្រង់ ម៉ោងក្នុងស្រុកថ្ងៃអង្គារនេះ ក្នុងជម្រៅដី ៣គ.ម ។
រយៈពេល ១៥នាទីក្រោយមក ការរញ្ជួយដី ២លើកទៀត បានកើតឡើង ក្នុងកម្រិត ២,១រ៉ិចទ័រ និងកម្រិត ៣,៥រ៉ិចទ័រ ។
លោក Gigi Manzoni គឺជាអភិបាលក្រុង Pozzuoli ជិតទីក្រុង Naples និយាយនៅលើបណ្តាញព័ត៌មានសង្គមថា ការរញ្ជួយដីរយៈពេលខ្លីដ៏ធំមួយ បានកើតឡើង ។
លោកបន្តថា វាបានធ្វើឲ្យប្រជាពលរដ្ឋភិតភ័យដោយចៀសមិនរួច ប៉ុន្តែលោកសូមជំរុញឲ្យពួកគេស្ងប់ស្ងាត់ និងបន្តនៅកន្លែងទំនេរ នេះជាពេលត្រូវភិតភ័យ ។ លោកថា លោកបានបញ្ជូននគរបាលក្នុងស្រុកទៅកាន់តាមផ្លូវ ។
ខណៈពេលនោះដែរ រថភ្លើងក្រោមដី និងរថយន្តខ្សែកាបនៅទីក្រុង Naples ត្រូវបានផ្អាកជាការប្រុងប្រយ័ត្នទុកជាមុន ប៉ុន្តែគ្មានសេចក្តីការភ្លាមៗពីការខូចខាត ឬរងរបួសនោះទេ ៕