សេវាកម្មសង្រ្គោះបន្ទាន់ និងសារព័ត៌មានក្នុងស្រុក រាយការណ៍ថា សមាជិកទាហានប៉ារ៉ាម៉ាឡេស៊ីយ៉ាងហោច ៩នាក់ ត្រូវបានសម្លាប់នៅថ្ងៃអង្គារនេះ ពេលដែលរថយន្តរបស់ពួកគេ បុកជាមួយរថយន្តធំ ។
សេវាកម្មសង្រ្គោះបន្ទាន់ក្រុង Perak និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងពេលដែលអង្គភាពទាហានប៉ារ៉ា វិលត្រឡប់មកកាន់ទីក្រុងភាគខាងជើង Ipoh ក្រោយការពារពិធីបុណ្យហិណ្ឌូ ។
សេចក្តីថ្លែងការណ៍បន្តថា រថយន្តយោធា បានបុកជាមួយរថយន្តដឹកគ្រួសថ្ម ធ្វើឲ្យជាប់ជនរងគ្រោះ ៣នាក់នៅមុខរថយន្ត ក្នុងនោះមនុស្ស ១៥នាក់ផ្សេងទៀត អង្គុយនៅក្រោយ ។
សេចក្តីរាយការណ៍ដំបូង បាននិយាយថា សមាជិកអង្គភាពបម្រុងសហព័ន្ធម៉ាឡេស៊ី ៨នាក់ ត្រូវបានសម្លាប់ បន្ថែមពីលើអ្នកបើកបររថយន្តរបស់ពួកគេម្នាក់ទៀត ។
លោក Bakri Zainal Abidin គឺជាស្នងការនគរបាលក្រុង Perak និយាយប្រាប់កាសែត New Straits Times ថា សមាជិកទាហានប៉ារ៉ាទី ៩ បានស្លាប់តាមក្រោយដោយសាររបួស ។ មនុស្ស ២នាក់ផ្សេងទៀត កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមនុស្ស ៧នាក់ ទទួលបានការព្យាបាលរបួសស្រាលរបស់ពួកគេ ៕