វិមានក្រឹមឡាំង និយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ី នឹងប្រកាសអ្នកដែលនឹងចូលរួមកិច្ចប្រជុំសន្តិភាពស្នើសុំនៅប្រទេសទួរគី លើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ពេលដែលលោកប្រធានាធិបតី Vladimir Putin មើលឃើញថាស័ក្តិសម ប៉ុន្តែពួកគេបដិសេធន៍មិននិយាយនៅដំណាក់កាលនេះថាតើលោក Putinនឹងចូលរួម ឬមិនចូលរួមដោយខ្លួនលោកនោះទេ ។
កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Putinបានស្នើសុំកិច្ចប្រជុំដោយផ្ទាល់ជាមួយអ៊ុយក្រែន ហើយក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយប្រាប់ជាសាធារណៈឲ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ព្រមទទួលយកវា លោក Zelenskiy និយាយថា លោកនឹងមិនទៅចូលរួមនោះទេ ប៉ុន្តែលោកថា លោក Putinគួរចូលរួមដោយផ្ទាល់ផងដែរ ។
ពេលសួរពីកិច្ចប្រជុំ និងការទាមទាររបស់លោក Zelenskiy ឲ្យលោក Putinចូលរួម អ្នកនំាពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា រុស្ស៊ីនឹងបន្តរៀបចំកិច្ចចរចា ។ ពួកយើងនឹងមិនធ្វើសេចក្តីអត្ថាធិប្បាយអ្វីបន្ថែមទៀតនោះទេនៅពេលនេះ ។
ពេលសួរដោយផ្ទាល់ថាតើនរណានឹងតំណាងឲ្យរុស្ស៊ីនៅក្នុងកិច្ចប្រជុំក្នុងប្រទេសទួរគី លោក Peskov និយាយថា នៅពេលដែលលោកប្រធានាធិបតីមើលឃើញថា វាស័ក្តិសម ពួកយើងនឹងប្រកាសវា ភ្លាម ៕