ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង​ព្រួយបារម្ភ​ បន្ទាប់ពី​ប្រធានាធិបតី​ចាក់​វ៉ាក់សាំង​រួច​ឆ្លង​វីរុស COVID-19

2021/12/14 06:11:11 pm        507

​អាហ្វ្រិក​ខាងត្បូង៖ ប្រជាជន​អាហ្វ្រិក​ខាងត្បូង​មួយ​ចំនួន​បានបង្ហាញ​ការព្រួយបារម្ភ បន្ទាប់ពី​ប្រធានាធិបតី​លោក Cyril Ramaphosa បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស COVID-19 ទោះបីជា​លោក​បានចាក់​វ៉ាក់សាំង​ពេញលេញ​ហើយក៏​ដោយ​។ ការិយាល័យ​របស់​លោក​ប្រធានាធិបតី​បាន​ប្រកាស​ថា ​លោក Ramaphosa បាន​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​បង្ការ​វីរុស COVID-19 ដោយសារ​តែ​លោក​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា ប៉ុន្តែ​បង្ហាញ​រោគសញ្ញា​ស្រាល​។​

យោងតាម​ការិយាល័យរ​បស់​ប្រធានាធិបតីបាន​ឲ្យ​ដឹងថា លោក Ramaphosa កំពុង​ទទួល​ការ​ព្យាបាល ហើយ​កំពុង​ដាក់ខ្លួន​ឲ្យ​នៅដោយឡែក​ក្នុង​ទីក្រុង Cape Town។​ អាជ្ញាធរ​និយតកម្ម​របស់​​អាហ្វ្រិក​ខាងត្បូង កាលពី​សប្តាហ៍​មុន​បានអនុម័ត​វ៉ាក់សាំង​ក្រុមហ៊ុន ​Pfizer-BioNTech ដែល​នឹង​ត្រូវ​ប្រើ​ជា​វ៉ាក់សាំង​ដូ​ស​ជំរុញ ដោយ​បើកផ្លូវ​សម្រាប់ការចាក់​វ៉ាក់សាំង​ដូ​ស​ទី៣ ​សម្រាប់​មនុស្ស​ពេញវ័យក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការ​កើនឡើង នាពេល​បច្ចុប្បន្ន​ដែល​ជំរុញ​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។​

យោងតាម​សាកលវិទ្យាល័យ Johns Hopkins បាន​ឱ្យ​ដឹង​ថា ​ជា​មធ្យម​ករណី​ថ្មី​ប្រចាំថ្ងៃ​នៅ​​អាហ្វ្រិក​ខាងត្បូង​បាន​កើនឡើង​ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ​នេះ​ពី ៧.៦​ករណី​ថ្មី​ក្នុងចំណោម​មនុស្ស ១០០.០០០​នាក់​នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា កើន​ឡើង​ដល់ ៣២.៧​ករណី​ថ្មី​ក្នុងចំណោម​មនុស្ស ១០០.០០០​នាក់​នៅ​ថ្ងៃទី១២ ខែ​ធ្នូ។ ​អ្នក​ជំនាញ​និយាយ​ថា យោង​តាម​ការធ្វើ​តេស្ត​នៅ​ទូទាំងប្រទេស​បាន​ឲ្យ​ដឹងថា​ ជាង ៧០% នៃ​ករណី​ថ្មី​ចាប់​តាំងពី​ពាក់កណ្តាល​ខែ​វិច្ឆិកា​គឺជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។ ជាទូទៅ​ករណី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron មាន​ស្ថាន​ភាព​ជំងឺ​ស្រាល​ជាង​មុន ដោយ​មានការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​តិច​ជាង​មុន និង​ករណី​ធ្ងន់ធ្ងរ​តិច​ដែល​ត្រូវការ​អុកស៊ីហ្សែន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm