ក្រសួងការបរទេសចិននិយាយនៅថ្ងៃអង្គារនេះថា ទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហាថ្នាំហ្វេនតានីលនៅសហរដ្ឋអាមរិក ស្ថិតក្នុងប្រទេសមួយនេះដោយខ្លួនឯង ហើយពួកគេសូមច្រានចោលថា ពន្ធដែលទីក្រុងវ៉ាស៊ីនតោនដាក់លើទីក្រុងប៉េកាំង មិនរារាំងលំហូរចូលនោះទេ ។
នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានថាតើថ្នាំហ្វេនតានីល នឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំពាណិជ្ជកម្មនាពេលអនាគតដែរឬទេ លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ចិនធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថា ថ្នាំហ្វេនតានីល គឺជាបញ្ហារបស់សហរដ្ឋអាមេរិក មិនមែនជាបញ្ហារបស់ចិននោះទេ ។
លោកបន្តថា ទំនួលខុសត្រូវស្ថិតនៅលើសហរដ្ឋអាមេរិកខ្លួនឯង ។ សហរដ្ឋអាមេរិកមិនគោរពសុឆន្ទៈរបស់ចិន និងដាក់ពន្ធមិនមានការធានាលើទំនិញចិន ដែលបានធ្វើឲ្យអន្តរាយធ្ងន់ធ្ងរដល់កិច្ចសន្ទនាចិន-សហរដ្ឋអាមេរិក ហើយនិងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងថ្នាំពេទ្យ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ចិន ។
ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទំាង ២របស់ពិភពលោក ត្រូវបានបន្ធូរបន្ថយ ពេលដែលភាគីទាំង ២សន្យាបន្ទាបខ្លាំងពន្ធលើទំនិញគ្នាទៅវិញទៅមក ក្រោយកិច្ចប្រជុំនៅប្រទេសស្វីសកាលពីចុងសប្តាហ៍កន្លងទៅ ។
ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន មិនដកចេញនោះទេពន្ធ ២០ភាគរយដែលពួកគេបានដាក់លើទំនិញចិន ខណៈពួកគេនិយាយថា ទីក្រុងប៉េកាំង ពុំបានធ្វើរឿងគ្រប់គ្រាន់ ដើម្បីបញ្ឈប់ការរីករាលដាលថ្នាំហ្វេនតានីលនៅសហរដ្ឋអាមេរិក ៕

