លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា រដ្ឋបាលរបស់លោកកំពុងធ្វើការដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា។

លោក Trump និយាយថា ពួកលោកបានធ្វើការដោយមិននឿយហត់ដើម្បីនាំយកចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសត្រឡប់មកវិញ ដោយគូសបញ្ជាក់ពីការដោះលែងជនជាតិអាមេរិកដើមកំណើតអ៊ីស្រាអែលលោក Edan Alexander កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

លោក Trump និយាយថា ពួកលោកបន្តធ្វើការដើម្បីធ្វើឱ្យសង្រ្គាមនោះបញ្ចប់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ វាជារឿងដ៏អាក្រក់ដែលសង្គ្រាមនេះនៅតែបន្តកើតឡើង ដោយទំនងជាមានការបែកបាក់ជាមួយអ៊ីស្រាអែលម្តងទៀត ដែលបានប្រឆាំងនឹងការអំពាវនាវឱ្យបញ្ចប់សង្រ្គាមនោះ ដោយលើកហេតុផលថា ខ្លួននឹងកម្ចាត់ឬសគល់ក្រុមហាម៉ាសចេញពីដែនដីហ្កាហ្សា។

លោក Trump បន្ថែមថា ជនស៊ីវិលទាំងអស់ត្រូវតែថ្កោលទោសអំពើឃោរឃៅថ្ងៃទី ៧ ខែតុលា ២០២៣ ប្រឆាំងនឹងអ៊ីស្រាអែល ។
លោក Trump បន្តថា ប្រជាជននៅតំបន់ហ្កាហ្សាសមនឹងទទួលបានអនាគតដ៏ល្អប្រសើរ ប៉ុន្តែវាអាចឬមិនអាចកើតឡើងបាន ដរាបណាមេដឹកនាំរបស់ពួកគេជ្រើសរើសការចាប់ពង្រត់ ធ្វើទារុណកម្ម និងកំណត់គោលដៅលើបុរស ស្ត្រី និងកុមារស្លូតត្រង់ ដើម្បីបញ្ចប់នយោបាយ៕