មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យសមយុទ្ធយោធាពិសេស និងជំរុញឱ្យត្រៀមលក្ខណៈធ្វើសង្គ្រាម

2025/05/14 10:36:10 am        65

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធ (១៤ ឧសភា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅត្រួតពិនិត្យសមយុទ្ធរួមគ្នានៃក្រុមប្រតិបត្តិការយោធាពិសេស ដោយសង្កត់ធ្ងន់ថា កិច្ចការ "ដ៏សំខាន់បំផុត" សម្រាប់កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង គឺត្រូវរៀបចំត្រៀមលក្ខណៈឱ្យបានពេញលេញសម្រាប់ធ្វើសង្គ្រាម។

KCNA បានឱ្យដឹងថា សមយុទ្ធយុទ្ធសាស្ត្ររួមបញ្ចូលគ្នានៃកងប្រតិបត្តិការពិសេស និងការហ្វឹកហ្វឺនបាញ់ប្រហាររួមរបស់កងអនុសេនាតូចរថក្រោះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ម្សិលមិញនេះ។

KCNA ដកស្រង់សម្ដីលោក គីម ដែលបាននិយាយថា "កងកម្លាំងប្រដាប់អាវុធបដិវត្តន៍របស់កូរ៉េខាងជើង ឥឡូវនេះទទួលបន្ទុកលើជួរមុខសំខាន់ៗជាច្រើន ជាពិសេសគឺជួរមុខប្រឆាំងនឹងចក្រពត្តិនិយម ហើយការត្រៀមរៀបចំឱ្យបានពេញលេញសម្រាប់ធ្វើសង្គ្រាម គឺជាកិច្ចការសំខាន់បំផុត"។

រូបថតដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បង្ហាញថា លោក គីម កំពុងសង្កេតមើលសមយុទ្ធ និងជួបជាមួយក្រុមមន្ត្រីយោធា និងទាហាន។ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ស្ថានទូតរុស្ស៊ី នៅទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន លោក គីម ព្រមានថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរក្នុងការប្រើកម្លាំងយោធានោះទេ ប្រសិនបើសហរដ្ឋអាមេរិក នៅតែប្រកាន់ខ្ជាប់នូវអ្វីដែលលោកបានពិពណ៌នាថាជាការញុះញង់យោធាប្រឆាំងនឹងរុស្ស៊ី៕

អត្ថបទដែលទាក់ទង

ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និងប៉ះពាល់ដល់មនុស្ស ២៤.០០០ នាក់នៅសូម៉ាលី
2025/05/15 11:56:56 am        1
គណបក្សនយោបាយកូរ៉េខាងត្បូង សម្រុកធ្វើយុទ្ធនាការមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃ៣មិថុនា
2025/05/15 11:54:14 am        1
រដ្ឋមន្ត្រីការបរទេសសម្ព័ន្ធយោធាNATO ពិភាក្សាអំពីការចំណាយលើវិស័យការពារជាតិ
2025/05/15 11:40:56 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និងប៉ះពាល់ដល់មនុស្ស ២៤.០០០ នាក់នៅសូម៉ាលី

2025/05/15 11:56:56 am
​គណបក្សនយោបាយកូរ៉េខាងត្បូង សម្រុកធ្វើយុទ្ធនាការមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃ៣មិថុនា
2025/05/15 11:54:14 am
​រដ្ឋមន្ត្រីការបរទេសសម្ព័ន្ធយោធាNATO ពិភាក្សាអំពីការចំណាយលើវិស័យការពារជាតិ
2025/05/15 11:40:56 am
​កម្ពុជា-បារាំងកំពុងពន្លឿនកិច្ចចរចា DTA ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគប្រទេសទាំងពីរបន្ថែម
2025/05/15 11:34:38 am
​មនុស្សយ៉ាងហោចណាស់២១នាក់ស្លាប់នៅប្រទេសម៉ិកស៊ិក បន្ទាប់ពីឧបទ្ទវហេតុរថយន្តបុកគ្នា
2025/05/15 11:25:45 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/14 08:21:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/13 10:06:37 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am