លោក Zelenskiy មេដឹកនាំអ៊ុយក្រែន នឹងរង់ចាំមេដឹកនាំរុស្ស៊ីលោកPutin នៅទីក្រុងអង់ការ៉ា សម្រាប់ការចរចានៅថ្ងៃព្រហស្បតិ៍

2025/05/14 05:58:02 pm        81

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr

Zelenskiy និយាយថា លោកនឹងរង់ចាំមេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅទីក្រុងអង់ការ៉ា ប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា សម្រាប់ការចរចា។ លោក Putin ពុំទាន់បាននិយាយថាតើ លោកនឹងចូលរួមក្នុងការចរចានេះឬយ៉ាងណានោះទេ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជំរុញឱ្យភាគីទាំងពីរចូលរួម ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ឈប់សង្រ្គាមរយៈពេល៣ឆ្នាំមកនេះ។

លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងគីវ ថា លោកនឹងទៅកាន់ទីក្រុងអង់ការ៉ា នៅថ្ងៃព្រហស្បតិ៍ដើម្បីចរចា ដោយលោកនឹងជួបជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ហើយយើងទាំងពីរនឹងរង់ចាំលោក Putin មកដល់។ លោក Zelenskiy និយាយថា លោកនឹង «ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីព្រមព្រៀងឲ្យមានបទឈប់បាញ់ ព្រោះថាវាអាស្រ័យលើលោកPutin ដែលខ្ញុំត្រូវតែចរចាបទឈប់បាញ់ មានតែលោកទេដែលអាចសម្រេចលើបញ្ហានេះ» ។

មេដឹកនាំអ៊ុយក្រែន បាននិយាយបន្ថែមថា ប្រសិនបើមេដឹកនាំរុស្ស៊ី មិនបង្ហាញខ្លួន នោះមេដឹកនាំអឺរ៉ុប និងអាមេរិក នឹងធ្វើតាមអ្វីដែលបានគំរាមជុំវិញការដាក់ទណ្ឌកម្មបន្ថែមនិងធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងដាក់សម្ពាធខ្លាំងលើភាគីទាំងសងខាងដើម្បីចូលមករកតុចរចា ចាប់តាំងពីលោក Trump ចូលកាន់តំណែងកាលពីខែមករា ដោយបានសន្យាថានឹងបញ្ចប់សង្គ្រាម។

ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងចូលរួមកិច្ចប្រជុំដែលបានគ្រោងទុករវាងអ៊ុយក្រែន និងរុស្ស៊ី នៅក្នុងប្រទេសទួរគី ហើយវាអាចនឹងមានលទ្ធផលល្អ ។ មេដឹកនាំអឺរ៉ុប បានគំរាមដាក់ទណ្ឌកម្មបន្ថែម ដែលនឹងត្រូវការការគាំទ្រពីសហរដ្ឋអាមេរិក ទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រសិនបើលោកមិនយល់ព្រមចំពោះបទឈប់បាញ់រយៈពេល៣០ថ្ងៃនៅអ៊ុយក្រែន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm