កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ជួយឱ្យពលរដ្ឋឱ្យមានការងារ និងមានប្រាក់ចំណូល​សមរម្យ

2025/05/14 07:22:34 pm        129

ប្រជាពលរដ្ឋដែលបានបញ្ចប់ និងមួយ​ចំនួន​ផ្សេង​ទៀត​បាន​កំពុង​ទទួ​ល​ការ​បណ្តុះ​បណ្តាល​យ៉ាង​យក​ចិត្ត​ទុកដាក់ពីក្រុមគ្រូបង្រៀន តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥​លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គឺ​ជា​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​បន្ថែម​លើ​ជំនាញបច្ចុប្បន្ន ដើម្បីមានលទ្ធភាពក្នុងការពង្រីក និងបង្កើតមុខរបរថ្មីឱ្យកាន់តែប្រសើរ និង​មាន​ប្រាក់ចំណូលសមរម្យជាងមុន។

អ្នកស្រី កែវ សុវណ្ណារី ជាពលរដ្ឋមកពីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្ន​ប្រកបរបរ​ខាង​ផ្នែក​ផលិតផលកែច្នៃ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដំបូងឡើយអ្នកស្រីមិនស្គាល់ទេ តើ TVET ជា​អ្វី? ប៉ុន្តែ បន្ទាប់ពីមានការណែនាំពីមិត្តភ័ក្តិ និង​បបួល​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ និងបច្ចេកទេសរយៈពេលខ្លីនេះ ទើបយល់ឃើញថា ពិតជាបាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទាំង​ទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ អ្នកស្រីបានបន្តថា ក្រៅពីការសិក្សាដោយមិនគិតថ្លៃ គឺ​មាន​ការ​យកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀនរបស់គ្រូជំនាញពីម្នាក់ទៅម្នាក់ ដែល​ធ្វើ​ឱ្យ​សិស្ស​ឆាប់​ទទួល​បាន​ចំណេះ និងជំនាញមួយពិតប្រាកដ ជាពិសេសបានជួយបញ្រ្ជាបការយល់ដឹងបន្ថែម លើ​ជំនាញបច្ចុប្បន្ន។

ស្រដៀង​គ្នា​ខាងលើនេះ អ្នកស្រី ប៉ែន សុគន្ធា ជាពលរដ្ឋមកពីតំបន់អរិយ៍ក្សត្រ សព្វថ្ងៃប្រកប​របរ​លក់​ដូរ​នៅក្នុងផ្ទះ បាននិយាយប្រាប់ ប៊ីធីវី ឱ្យដឹងដែរថា មូលហេតុ​សម្រេច​ចិត្ត​ចូល​សិក្សា​កម្ម​វិធី​បណ្តុះ​បណ្តា​លជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ក្នុងគោលបំណង​ដើម្បី​បន្ថែម​ជំនាញ​ពី​លើមុខរបរបច្ចុប្បន្នដែលមានស្រាប់។ អ្នកស្រី បន្ថែមថា ការសិក្សាជំនាញនេះ គឺ​មាន​ភាព​ងាយ​ស្រួលក្នុងការសិក្សា ពីព្រោះកម្ម​វិធី​មួយ​នេះ​មាន​ជំនាញ​ជា​ច្រើន​ដែល​អាច​ជ្រើស​រើស​ដើ​ម្បី​សិក្សាបាន ជាពិសេសមានជំនាញដែលអាចឱ្យពលរដ្ឋដែលមានវ័យច្រើនអាចចូលរៀនបាន។ លើស​ពីនេះទៀតនោះ គឺអាចជ្រើសរើសម៉ោងសិក្សាច្រើនវេន រួមមានទាំងវេនព្រឹក រសៀល និង​យប់​ចាប់ពីថ្ងៃចន្ទ ដល់សុក្រ និងសៅរ អាទិត្យ ដែលសុ​ទ្ធ​សឹង​តែ​ជា​ពេល​វេលា​ល្អ​សម្រាប់​ពលរដ្ឋ​ដែល​ជា​អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចសិក្សាបាន។

ទន្ទឹមនេះ ក្រុមពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានសម្តែងការអរគុណ និង​ដឹង​គុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់មកលើពលរដ្ឋ ជាពិសេស​អ្នក​ប្រកប​របរសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកតាម​រយៈ​ការ​ដាក់​ចេញ​នូវ​កម្ម​វិធី​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ជា​ច្រើន ជាពិសេសនៅក្នុងអាណត្តិទី៧នេះ ដែលមានទាំង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ (TVET) សិក្សាដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់​យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET 1.5M) មាន​អ្នក​ស្នើ​ចុះ​ឈ្មោះដើ​ម្បីចូលរៀនជំនាញមានចំនួនជាង ១១ម៉ឺន ៣ពាន់នាក់។ ក្នុងនោះ សិស្សកំពុងសិក្សា និង​បានបញ្ចប់មានចំនួនជាង ៧ម៉ឺននាក់ យុវជនគោលដៅចំនួនជាង ៣ម៉ឺននាក់ និង​កំពុ​ង​ចុះ​កម្ម​សិក្សា​ចំនួនជាង ២ពាន់នាក់ យុវជនគោលដៅចំនួនជាង ១ពាន់នាក់។ ដោយឡែក ចំនួន​សិស្ស​ដែល​បាន​បញ្ចប់ការសិក្សាមានចំនួនជាង ៣ម៉ឺន ២ពាន់នាក់ ក្នុងនោះ យុវជនគោលដៅចំនួនជាង ១ម៉ឺន ៣ពាន់នាក់ និងចំនួនសិស្សដែលទទួលបានការងារធ្វើមានចំនួនជាង ១ម៉ឺន ៥ពាន់នាក់ ក្នុង​នោះយុវជនគោលដៅចំនួនជាង ៧ពាន់នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm