បាល់ទាត់៖ ខ្សែបម្រើ Bayern Munich, Joshua Kimmich បាននិយាយប្រាប់ទូរទស្សន៍អាល្លឺម៉ង់កាលពីថ្ងៃអាទិត្យថា គេនឹងទៅទទួលវ៉ាក់សាំងប្រឆាំង Covid-19 នៅពេលជាសះស្បើយ។

Joshua Kimmich ដែលតែងតែបដិសេធរឿងចាក់វ៉ាក់សាំងនោះ បានកែប្រែចិត្តគំនិតរបស់ខ្លួនហើយបន្ទាប់ពីឆ្លង Covid-19 កាលពីខែវិច្ឆិកាកន្លងទៅនៅមិនទាន់ជា ហើយនឹងអវត្តមានរហូតដល់ដាច់ឆ្នាំថែមទៀតផងដែរ ដោយសារបញ្ហាសួតបណ្តាលមកពី Covid-19។ រំលឹកថា Joshua Kimmich បានអវត្តមានពីការប្រកួតនៅ Bundesliga ទល់នឹង Arminia Bielefeld និង Borussia Dortmund ក៏ដូចជានៅ UCL ទល់នឹង Dynamo Kyiv និង Barcelona ដោយសារតេស្តវិជ្ជមានកូវីដ-១៩។ Kimmich នឹងអវត្តមានពេល Bayern Munich ជួប Mainz, Stuttgart និង Wolfsburg មុនពេលសម្រាករដូវរងាដល់ឆ្នាំក្រោយ៕
អត្ថបទ៖នាង សុភាវុធ