មន្ត្រីអ៊ីស្រាអែល៖ ដែនដីហ្កាហ្សា អាចប្រែដូចជាក្រុងឌុយបៃ ប្រសិនបើផែនការលោក Trump អាចអនុម័ត

2025/05/14 09:10:13 pm        78

ខណៈដែលអ៊ីស្រាអែល ដាក់ចេញគម្រោងពង្រីកប្រតិបត្តិការយោធានៅដែនដីហ្កាហ្សា មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូបបានប្រាប់សារព័ត៌មាន Newsweek ថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កំពុងឈរពីក្រោយចក្ខុវិស័យរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការប្រែក្លាយទឹកដីប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាមមួយនេះ ឱ្យក្លាយទៅជាទិសដៅទេសចរមជ្ឈិមបូព៌ាដែលគ្រាប់គ្នាចង់ទៅកម្សាន្ត។

អគ្គកុងស៊ុលអ៊ីស្រាអែល នៅទីក្រុងញូវយ៉ក របស់អាមេរិក លោក Ofir Akunis បានអះអាងថា ថ្ងៃណាមួយ តំបន់ហ្កាហ្សា អាចលេចចេញជារូបរាងតាមរចនាបថរបស់ប្រទេសអារ៉ាប់រួម ដែលទីក្រុងវាលខ្សាច់ធំៗនៅតាមឆ្នេរសមុទ្ររបស់ប្រទេសនេះ រួមទាំងទីក្រុងឌុយបៃ និងអាប៊ូដាប៊ីជាដើម ឥឡូវនេះទាក់ទាញភ្ញៀវទេសចរ និងទុនវិនិយោគមកពីជុំវិញពិភពលោក។

លោក Akunis បានប្រាប់ Newsweek ស្ដីពីផែនការខែកុម្ភៈរបស់លោក Trump ក្នុងការប្រែក្លាយតំបន់ហ្កាហ្សាទៅជា "ឆ្នេរលំហែមជ្ឈិមបូព៌ា" ថា "លោកយល់ស្របលើគម្រោងនេះ"។ លោកបន្តថា ក្នុងនាមជាអតីតរដ្ឋមន្ត្រីនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ លោកគិតថាតំបន់ហ្កាហ្សាស្ទ្រីប មានសក្ដានុពលណាស់ ដោយសារឆ្នេរដ៏ធំ និងស្រស់ស្អាត ព្រមទាំងអាកាសធាតុល្អដូចនៅអារ៉ាប់រួម។

ការអត្ថាធិប្បាយរបស់លោក Akunis បានជំរុញបន្ថែមនូវគំនិតរបស់លោក Trump ដែលជាអតីតមហាសេដ្ឋីអចលនទ្រព្យ ដោយមេដឹកនាំអាមេរិករូបនេះបានហៅតំបន់ហ្កាហ្សាជាថ្មីម្តងទៀតថាជា "តំបន់អចលនទ្រព្យដ៏សំខាន់មិនគួរឱ្យជឿ" ហើយបានរំលឹកឡើងវិញពីលទ្ធភាពនៃការចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិកក្នុងទឹកដីនេះ ក្នុងអំឡុងពេលកិច្ចប្រជុំចុងក្រោយរបស់លោកជាមួយលោក Netanyahu កាលពីខែមុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm