រដ្ឋាភិបាលលីប៊ី ប្តេជ្ញាស្តារស្ថិរភាពឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នា ក្នុងក្រុងទ្រីប៉ូលី

2025/05/14 10:43:36 pm        42

រដ្ឋមន្ត្រីការបរទេសស្តីទីរបស់ប្រទេសលីប៊ី លោក Taher Al-Baour បានគូសបញ្ជាក់កាលពីថ្ងៃអង្គារថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលីប៊ី ក្នុងការស្តារស្ថិរភាព នៅក្នុងប្រទេសនេះ មួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើង នៅក្នុងរដ្ឋធានីទ្រីប៉ូលី។

លោក Al-Baour បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំ នៅទីក្រុងទ្រីប៉ូលី ជាមួយមន្ត្រីការទូតបរទេសប្រចាំប្រទេសលីប៊ី ក្នុងអំឡុងពេលដែលលោកបានផ្តល់ការពន្យល់យ៉ាងទូលំទូលាយ ស្តីពីសន្តិសុខ និងការវិវឌ្ឍផ្នែកនយោបាយចុងក្រោយ នៅក្នុងទីក្រុងនេះ។

ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោក Al-Baour បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឯកភាពជាតិ ក្នុងការគាំទ្រដំណើរការនៃស្ថិរភាព និងការពង្រឹងសសរស្តម្ភរបស់រដ្ឋ និងស្ថាប័នរបស់ខ្លួន ដែលចូលរួមចំណែកក្នុងការពង្រឹងអធិបតេយ្យភាពជាតិ»។

ការប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើងកាលពីថ្ងៃចន្ទ នៅទីក្រុងទ្រីប៉ូលី រវាងក្រុមប្រដាប់អាវុធជាគូប្រជែង ចំពេលមានរបាយការណ៍អំពីការសម្លាប់លោក Abdel Ghani al-Kikli ដែលបានដឹកនាំក្រុមគាំទ្រស្ថិរភាព ជាក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលមួយមានទំនាក់ទំនងជាមួយក្រុមប្រឹក្សាប្រធានាធិបតី ដែលបំពេញមុខងាររបស់ប្រមុខរដ្ឋលីប៊ី។

សេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ បាននិយាយកាលពីថ្ងៃអង្គារថា ការប៉ះទង្គិចគ្នានេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់។

ក្រសួងមហាផ្ទៃ បាននិយាយកាលព្រឹកថ្ងៃអង្គារថា ស្ថានភាពសន្តិសុខនៅទីក្រុងទ្រីប៉ូលី គឺ «មានសុវត្ថិភាព និងស្ថិរភាព» ហើយថា សេវាសន្តិសុខទាំងអស់កំពុង «អនុវត្តតួនាទីរបស់ពួកគេប្រកបដោយប្រសិទ្ធភាពក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm