ពលរដ្ឋរស់នៅទីក្រុងដាម៉ាស់ សាទរចំពោះការសម្រេចចិត្តរបស់លោក Trumpដកទណ្ឌកម្មចេញពីស៊ីរី

2025/05/14 10:53:59 pm        45

ប្រជាពលរដ្ឋស៊ីរីរស់នៅក្នុងទីក្រុងដាម៉ាស់ បាននាំគ្នាធ្វើដំណើរចេញតាមដងផ្លូវ ដើម្បីអបអរសាទរចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដកចេញទណ្ឌកម្មលើប្រទេសស៊ីរីកាលពីថ្ងៃអង្គារ ។

លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងបញ្ជាឲ្យដកទណ្ឌកម្មលើប្រទេសស៊ីរី តមតាមសំណើរជ្ជទាយាទរបស់អារ៉ាប៊ូសាអ៊ូឌីត ជាការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់របស់សហរដ្ឋអាមេរិក មុនពេលជំនួបតាមការរំពឹងទុកជាមួយប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa ។

លោក Trump បានធ្វើសេចក្តីប្រកាសគួរឲ្យភ្ញាក់ផ្អើលបែបនេះ នៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចនៅបណ្ដារដ្ឋឈូងសមុទ្រអារ៉ាប់ ដែលបានចាប់ផ្តើមនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ 

ការបន្ធូរបន្ថយទណ្ឌកម្មនឹងជាការជំរុញដ៏ធំមួយសម្រាប់ប្រធានាធិបតីអ៊ីស្លាមរបស់ប្រទេសស៊ីរី និងជាអតីតមេបញ្ជាការអាល់កៃដាលោក Ahmed al-Sharaa ដែលកំពុងស្វែងរកស្ថិរភាពនៅក្នុងប្រទេសរបស់លោកដែលត្រូវបានបំផ្លាញដោយសារសង្គ្រាមស៊ីវិលរយៈពេលជាង ១ទសវត្សរ៍ ។

លោក Farhan Al-Saleh គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងដាម៉ាស់ បានថ្លែងអំណរគុណដល់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammad bin Salman ។

លោកបន្តថា ការគាំទ្ររបស់ពួកគេ បាននៅជាមួយពួកយើងចាប់តាំងពីថ្ងៃដែលពួកយើងចាប់ផ្តើមបដិវត្តន៍ពណ៌រហូតមកដល់ពេលឥឡូវនេះ ។

សេតវិមាន និងប្រភពពីររបស់ប្រធានាធិបតីស៊ីរី បាននិយាយថាលោក Trump គ្រោងជួបលោក Sharaa នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ 

លោក Trump បាននិយាយថាលោកបានធ្វើការសម្រេចចិត្តបន្ទាប់ពីការពិភាក្សាជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman និងប្រធានាធិបតីទួរគីលោក Tayyip Erdogan ដែលរដ្ឋាភិបាលទាំង ២បានជំរុញយ៉ាងខ្លាំងឲ្យមានការដកទណ្ឌកម្មពីស៊ីរី ។

សូមបញ្ជាក់ថា ទណ្ឌកម្មសហរដ្ឋអាមេរិកដែលបានដាក់ពេលលោក Assad នៅកាន់អំណាចនោះ បានកាត់ផ្តាច់ស៊ីរីចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល ហើយនិងរារាំងការវិនិយោគទុនបរទេស និងពាណិជ្ជកម្ម ជាហេតុធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំស្តាប្រទេសជាតិឡើងវិញ ក្រោយសង្រ្គាម ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        39
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm