កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមទាំងក្នុងតំបន់ និងដៃគូផ្សេងៗ ​កៀរគរ​ធនធាន​ស្ដារ​សេដ្ឋកិច្ច

2021/12/14 07:11:54 pm        330

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ និងដៃគូអភិឌ្ឍន៍នានា ដើម្បីកៀរគរធនធានស្ដារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គម ។

ថ្លែងក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការ​កៀរគរ​ធនធាន​ សម្រាប់ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​របស់​ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” រៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់អាស៊ី និងប៉ាស៊ីហិ្វក នៃអង្គការសហប្រជាជាតិ (UN ESCAP) នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ។

ឯកឧត្តម លី ធុជ មានប្រសាសន៍ថា កម្ពុជាកំពុងអនុវត្តការងារអទិភាព៥ ក្នុងការកៀរគរធនធាន ដើម្បីឲ្យសម្រេចនូវរបៀបវារៈ ឆ្នាំ២០៣០ ទី១. ប្រែក្លាយការគំរាមកំហែង នៃការរីករាលដាល​ជំងឺកូវីដ-១៩ ឲ្យទៅជាឱកាសសម្រាប់កំណែទម្រង់ក្នុងស្រុកនៅរបស់ប្រទេសនីមួយៗ, ទី២. ការ​លើក​កម្ពស់គោលនយោបាយពាណិជ្ជកម្ម​ និងការសម្របសម្រួលពាណិជ្ជកម្ម,ទី៣. បន្តពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ ពិពិធកម្ម និងនវានុវត្តន៍, ទី៤. ធានាបន្តជំនួយអន្តរជាតិ ជាពិសេសជំនួយ​ហិរញ្ញវត្ថុ​ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងទី៥. បន្តពង្រឹងភាពជាម្ចាស់ នៃប្រទេសកំពុងអភិវឌ្ឍន៍ ដោយការ​កសាង​ភាពជាដៃគូរវាងដៃគូអភិវឌ្ឍន៍។

គួរបញ្ជាក់ថា លទ្ធផលនៃសិក្ខាសាលាថ្នាក់តំបន់នេះ នឹងរួមចំណែកដល់ការ​បំពេញគម្លាត​ចំណេះដឹង និងជាធាតុចូលសម្រាប់តំបន់​ ព្រមទាំងជាការចែករំលែកព័ត៌មានអំពីទម្រង់ នៃការ​អភិវឌ្ឍន៍​សាកល​ ដែលមានដូចជា ​ការអភិវឌ្ឍនៅក្នុងសម័យកាលកូវី-១៩ និង​គំនិត​ផ្ដួចផ្ដើម​នាពេល​អនាគត ។

បង្កើតជាប្រភពចំណេះដឹង និងធាតុចូលរបស់ ESCAP និងបង្កើតជា បណ្តាញអ្នកជំនាញ ដើម្បី​តាមដាន​លើការងារអភិវឌ្ឍនាពេលអនាគត ហើយសិក្ខាសាលានេះ មានគោលបំណង​ប្រមូល​ផ្តុំ​អ្នកជំនាញ​ និងអ្នកតាក់តែងគោលនយោបាយ​ មកពីប្រទេសមានការអភិវឌ្ឍតិចតួច និង​រដ្ឋដែនកោះ​កំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ​ពិភាក្សាអំពីការកៀរគរធនធាន ដើម្បីសម្រេច​បានគោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព​ និងចែករំលែកបទពិសោធន៍​ ក្នុងកិច្ចខិតខំប្រឹងប្រែងកៀរគរធនធាន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕

អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        17
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm