អ្នកការទូតអាមេរិក៖ លោកខាងលិច នៅតែពិចារណាអំពីការបញ្ជូនទាហាន ទៅអ៊ុយក្រែន

2025/05/14 11:07:27 pm        66

តំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំអង្គការណាតូលោក Matthew Whitaker បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប បន្តពិភាក្សាអំពីសេណារីយោសម្រាប់ការដាក់ពង្រាយកងទ័ពរបស់លោកខាងលិច នៅលើទឹកដីអ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ត្រូវបាន  សម្រេច។ 

នៅពេលសួរថាតើទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយដល់ទីក្រុងប្រ៊ុចសែល ដែលនឹងអនុញ្ញាតឲ្យអឺរ៉ុបបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនឬទេ លោក Whitaker បានឆ្លើយក្នុងនាមជាអ្នកការទូតពិតម្នាក់ថា មិនមានឆន្ទៈក្នុងការប្តេជ្ញាចិត្តចំពោះបញ្ហានេះទេ។

លោកបានថ្លែងថា៖«ខ្ញុំគិតថា ប្រធានបទទាំងអស់នេះ គឺពាក់ព័ន្ធទាំងអស់។ «អ្នកដឹងហើយថា ទោះជាតួនាទីរបស់សហរដ្ឋអាមេរិក និងតួនាទីរបស់អឺរ៉ុប និងតួនាទីរបស់សម្ព័ន្ធមិត្តរបស់យើង សហរដ្ឋអាមេរិក នឹងអាចផ្តល់បាន។ ប៉ុន្តែការចរចា ការសម្រេចចិត្ត ទាំងអស់នោះ ចុងក្រោយគឺអាស្រ័យលើប្រធានាធិបតីសហរដ្ឋអាមេរិក»។

លោកបានបន្តថា៖«ខ្ញុំគិតថា អ្វីៗ គឺស្ថិតនៅការពិភាក្សា ដើម្បីព្យាយាមទទួលបានកិច្ចព្រមព្រៀងសន្តិ   ភាព។

អ្នកការទូតអាមេរិករូបនេះ បានបន្ថែមថា៖« នៅទីបំផុតភាគីទាំងពីរ រុស្ស៊ី និងអ៊ុយក្រែន នឹងត្រូវយល់ព្រមលើកិច្ចព្រមព្រៀងនោះ ហើយបន្ទាប់មកកិច្ចព្រមព្រៀង នឹងត្រូវធ្វើឡើង»។ «តួនាទីរបស់អឺរ៉ុប តួនាទីរបស់សហរដ្ឋអាមេរិក ខ្ញុំគិតថា អ្វីៗ ត្រូវបានចរចាដោយលោកប្រធានាធិបតី ត្រាំ និងក្រុមរបស់លោក»។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយម្តងហើយម្តងទៀតថា វត្តមានរបស់កងទ័ពណាតូ នៅក្រោមទង់ណាមួយ និងក្នុងសមត្ថភាពណាមួយ នៅលើដីអ៊ុយក្រែន គឺជាការគំរាមកំហែងដល់រុស្ស៊ី ហើយទីក្រុងមូស្គូ នឹងមិនទទួលយបានទេ ទោះបីស្ថិតនៅក្រោមលក្ខខណ្ឌណាក៏ដោយ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm