អ៊ីរ៉ង់ចាត់ទុកការរំសាយគណបក្សពលករឃើដ ជាជំហានឆ្ពោះទៅរកស្ថិរភាពក្នុងតំបន់

2025/05/15 12:25:34 am        84

ប្រទេសអ៊ីរ៉ង់ បានស្វាគមន៍សេចក្តីប្រកាសរបស់គណបក្សពលករឃើដ (PKK) អំពីការរំលាយខ្លួនឯង ដោយហៅវាថា ជាវិធានការដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា និងការជំរុញសន្តិសុខ ក្នុង     តំបន់។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះ គឺជា«ជំហានដ៏សំខាន់មួយ»ចាកចេញពីជម្លោះប្រដាប់អាវុធ ដោយសម្តែងក្តីសង្ឃឹមថា ដំណើរការនេះ នឹងជួយជំរុញសន្តិភាព និងស្ថិរភាព នៅក្នុងប្រទេសទួរគី និងតំបន់ទាំងមូល។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណបក្សពលករឃើដ (PKK) បានប្រកាសថា ខ្លួននឹងរំសាយ និងបញ្ឈប់ការបះបោរប្រដាប់អាវុធរយៈពេលជាច្រើនទសវត្សរ៍។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវកាលពីខែកុម្ភៈពីមេដឹកនាំ PKK លោក Abdullah Ocalan ដែលកំពុងជាប់ពន្ធនាគារ ដោយជំរុញឲ្យក្រុមនេះទម្លាក់អាវុធ។

ដោយត្រូវបានចាត់តាំងជាអង្គការភេរវកម្មដោយប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គណបក្សពលករឃើដ (PKK) បានធ្វើការបះបោររយៈពេល ៤ទសវត្សរ៍ប្រឆាំងនឹងរដ្ឋទួរគី ដោយដំបូងឡើយស្វែងរករដ្ឋឃើដឯករាជ្យមួយ។

ទីក្រុងអង់ការ៉ាជារឿយៗធ្វើប្រតិបត្តិការយោធាឆ្លងព្រំដែនប្រឆាំងនឹងក្រុម PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលក្រុមនេះរក្សាទីស្នាក់ការ និងកន្លែងលាក់ខ្លួន និងកំណត់គោលដៅសាខារបស់ក្រុមនេះ នៅក្នុងប្រទេសស៊ីរី។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm