ប្រតិបត្តិការហោះហើរសម្រាប់ក្រុមធម្មយាត្រាហាជឥណ្ឌា បានចាប់ផ្តើមឡើងវិញហើយនៅថ្ងៃពុធនេះ ក្រោយទីក្រុងញូវដែល្លី ឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយប៉ាគីស្ថាន ក្រោមសំពាធសហរដ្ឋអាមេរិក ។
ក្រុមមន្រ្តីនិយាយថា ជើងហោះហើរចំនួន ៧វ៉ុល សម្រាប់ក្រុមធម្មយាត្រាហាជ ត្រូវបានលុបចោល ស្របពេលកើតមានអរិភាពរវាងប៉ាគីស្ថាន និងឥណ្ឌា ។ ជើងហោះហើរចុងក្រោយរបស់ក្រុមធម្មយាត្រា បានចាកចេញពីប្រទេសឥណ្ឌានៅថ្ងៃទី ៤ ខែឧសភា ។

អាកាសយានដ្ឋានក្រុង Srinagar បានបើកឡើងវិញកាលពីថ្ងៃអង្គារ ពេលដែលប្រតិបត្តិការហោះហើរចាប់ផ្តើមឡើងវិញ ។
អ្នកធម្មយាត្រាម្នាក់ និយាយថា អរគុណព្រះ ពេលដែលបទឈប់បាញ់ បានកើតឡើង ហើយស្ថានភាពល្អប្រសើរឡើងវិញ ។
ពិធីបុណ្យហាជ ស្ថិតក្នុងចំណោមពិធីបុណ្យចំនួន ៥របស់សាសនាអ៊ិស្លាម ហើយនៅក្នុងគម្ពីរពិសិដ្ឋ Quran តម្រូវឲ្យអ្នកមានជំនឿត្រូវចូលរួមពិធីបុណ្យនេះឲ្យបានម្តងក្នុងមួយជីវិតរបស់ពួកគេ ។
ពិធីបុណ្យនេះ ពាក់ព័ន្ធនឹងការប្រារព្ធពិធីរយៈពេល ១សប្តាហ៍ ហើយនិងធ្វើឡើងរយៈពេល ៧០ថ្ងៃ ក្រោយបញ្ចប់ខែពិសិដ្ឋ Ramadan ៕
