បន្ទាយមានជ័យ៖ ភូមិសាស្ត្រខេត្តបន្ទាយមានជ័យមិនមែនមានតែជំនន់ទឹកភ្លៀងលិចស្រូវទុំទេប៉ុណ្ណោះទេ តែក៏មានគ្រោះរាំងស្ងួតប៉ះពាល់ស្រូវដែរ។ ពោល គឺកសិករជួបទ្វេគ្រោះនារដូវវស្សាឆ្នាំ២០១៨នេះ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យបានឱ្យដឹង ថា រដូវវស្សាឆ្នាំនេះ ក្នុងខេត្តដំណាំស្រូវអនុវត្តន៍បានចំនួន ២៥ម៉ឺន ៤៣១០ហិកតាស្មើនឹង១០១,៥២% នៃផែនការដែលត្រូវផលិត គឺមាន ២៥ម៉ឺន០៥០០ ហិកតា។ ប៉ុន្តែជាអកុសលខេត្តបន្ទាយមានជ័យទទួល រងនូវគ្រោះធម្មជាតិទ្វេគ្រោះ២ផ្សេងពីគ្នា គឺគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
លោកបន្តថា គ្រោះរាំងស្ងួតនៅខេត្តបន្ទាយមានជ័យមាន៥ស្រុករួមមានមង្គលបូរី, ភ្នំស្រុក, ព្រះនេត្រព្រះ, ថ្មពួក និងស្រុក ស្វាយចេក។ ចំពោះគ្រោះជំនន់វិញកើតមាននៅស្រុកមង្គលបូរី, អូរជ្រៅ, ព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ៕
