នាយករដ្ឋមន្ត្រីកាណាដា រិះគន់ចក្រភពអង់គ្លេស ដែលអញ្ជើញលោក Trump ឲ្យបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកទី២

2025/05/15 12:35:28 am        77

នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានរិះគន់ការអញ្ជើញរបស់ចក្រភពអង់គ្លេស ចំពោះលោក Donald Trump សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២ ដោយលើកឡើងថា វាបានធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលោក ក្នុងការបង្ហាញពីសាមគ្គីភាពប្រឆាំងនឹងការពិភាក្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក អំពីការបញ្ចូលកាណាដាជាដែនដីឧបសម្ព័ន្ធ។

ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា លោក Trump បានលើកឡើងម្តងហើយម្តងទៀតថា លោកចង់ឲ្យប្រទេសកាណាដាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ជាសម្ដីដែលបានធ្វើឲ្យប្រជាជនកាណាដាខឹងសម្បា និងបាននាំឲ្យចក្រភពអង់គ្លេសជួបការលំបាក ក្នុងការព្យាយាមរក្សាទំនងទំនងល្អ រវាងប្រទេសអាមេរិកខាងជើងទាំង២។

ព្រះមហាក្សត្រ Charles របស់ចក្រភពអង់គ្លេស ក៏ជាប្រមុខរដ្ឋរបស់កាណាដា ដែលជាអតីតប្រទេសក្រោមអាណានិគមរបស់អង់គ្លេស ហើយស្ដេចអង្គនេះបានបង្ហាញព្រះឥរិយាបថជានិមិត្តរូបជាច្រើន ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយពាក់មេដាយកាណាដា ដាំដើមម៉េផល និងមានព្រះបន្ទូលសំដៅលើព្រះអង្គផ្ទាល់ថា ជាស្តេចនៃប្រទេសកាណាដា។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Sky News លោក Carney ត្រូវបានគេសួរអំពីចំណាត់ការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីខែកុម្ភៈ ដែលប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ការិយាល័យប្រធានាធិបតីអាមេរិក Oval Office ដើម្បីប្រគល់លិខិតអញ្ជើញពីព្រះមហាក្សត្រទៅលោក Trump សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី២ ដែលមិនធ្លាប់មានពីមុនមកទៅកាន់ទីក្រុងឡុងដ្រ៍។

លោក Carney បាននិយាយថា៖ «និយាយដោយស្មោះត្រង់ ខ្ញុំគិតថា ពួកគេ (ពលរដ្ឋកាណាដា) មិនចាប់អារម្មណ៍នឹងកាយវិការនោះទេ វាជាពេលដែលយើងកំពុងយល់ច្បាស់ អំពីបញ្ហាជុំវិញអធិបតេយ្យភាព»។

លោក Carney ដែលទទួលបានការគាំទ្រពីគណបក្ស ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ក្នុងខែមីនា នៅមុនពេលលោកបានឈ្នះការបោះឆ្នោតរបស់ប្រទេសកាណាដា ក្នុងខែមេសា ដោយការប្តេជ្ញាថា នឹងក្រោកឈរឡើងតទល់លោក Trump នោះ បានសង្កត់ធ្ងន់ថា វត្តមានរបស់ព្រះមហាក្សត្រ Charles នៅក្នុងប្រទេសកាណាដា នៅចុងខែឧសភា គឺកើតមានឡើងដោយការតាំងចិត្ត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm