ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា ប្រទេសរបស់លោក បានបើកចំហសម្រាប់ការពិភាក្សាស្តីពីការដាក់ពង្រាយយន្តហោះចម្បាំង ដែលបំពាក់ដោយ អាវុធនុយក្លេអ៊ែរ នៅក្នុងបណ្តាប្រទេសនៃសហភាពអឺរ៉ុប។

លោកបានប្រាប់ទូរទស្សន៍ TF1 ថា៖«នៅក្នុងប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ ខ្ញុំនឹងកំណត់ព្រំដែន សម្រាប់ការពិភាក្សាស្តីពីការដាក់ពង្រាយយន្តហោះចម្បាំងនុយក្លេអ៊ែរហួសព្រំដែននៃប្រទេសបារាំង នៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត»។
ទន្ទឹមនឹងនោះ លោកបាននិយាយថា ការដាក់ពង្រាយនេះ នឹងមានលក្ខខណ្ឌចំនួនបីគឺ «បារាំងនឹងមិនបង់ប្រាក់សម្រាប់សន្តិសុខរបស់អ្នកដទៃ» ការដាក់ពង្រាយនេះ នឹងមិនធ្វើឲ្យខូចសន្តិសុខរបស់ប្រទេសបារាំងទេ ហើយប្រធានាធិបតីបារាំងដែលជាអគ្គមេបញ្ជាការកំពូល «នឹងតែងតែនិយាយចុងក្រោយអំពីបញ្ហានេះ»។
