ក្រុមេដឹកនាំជនជាតិភាគតិច Waorani របស់ប្រទេសអេក្វាឌ័រដែលតំណាងឲ្យអង្គការ OWAP បាននាំគ្នាដង្ហែរក្បួនឆ្លងកាត់ទីក្រុង Quito ។
ពួកគេបានទាមទារឲ្យតុលាការធម្មនុញ្ញអេក្វាឌ័រ ការពារសិទ្ធិរបស់ពួកគេ ក្នុងការសម្រេចចិត្តលើដែនដីរបស់ពួកគេ តាមរយៈការយល់ព្រមជាមុន និងការកំណត់ដោយខ្លួនឯង ។
ការតវ៉ានេះ ពាក់ព័ន្ធនឹងការសម្រេចចិត្តឲ្យតុលាការបញ្ឈប់ការដេញថ្លៃប្រេងជំរុញដោយរដ្ឋាភិបាលដែលគំរាមកំហែងដល់ដែនដីជនជាតិភាគតិច ។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ OWAP បានឲ្យដឹងថា ការដេញថ្លៃប្រេងនេះ នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ដែនដីជនជាតិភាគតិចនៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូនជាង ៣លានហិចតា ។
ពួកគេបានអំពាវនាវឲ្យតុលាការលើកឡើងពីតម្រូវការបន្ទាន់ឲ្យមានអ្នកសម្របសម្រួលវប្បធម៌ និងសវនាការដែនដី ៕