មេដឹកនាំអាល្លឺម៉ង់ អំពាវនាវឲ្យលោកខាងលិចឯកភាពគ្នា ជុំវិញបញ្ហាអ៊ុយក្រែន មុនការចរចាសន្តិភាព

2025/05/14 07:31:24 pm        25


អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃពុធ (ទី១៤ ខែឧសភា) នេះ បានជំរុញឲ្យលោកខាងលិចកុំបែកបាក់គ្នា ជុំវិញបញ្ហាអ៊ុយក្រែន ហើយបាននិយាយថា លោកកំពុងធ្វើការ ដើម្បីធានាឲ្យមានឯកភាព រវាងសម្ព័ន្ធមិត្ត នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរបៀបបញ្ចប់សង្រ្គាម។

នៅក្នុងសុន្ទរកថាដ៏សំខាន់លើកដំបូងរបស់លោកទៅកាន់សភា ចាប់តាំងពីចូលកាន់តំណែង កាលពីសប្តាហ៍មុន លោក Merz បានលើកឡើងថា លោកខាងលិចមិនអាចទទួលយកសន្តិភាពណាមួយ សម្រាប់ប្រទេសអ៊ុយក្រែន ដែលកើតមានតាមបញ្ជា ឬការចុះញ៉មនឹងស្ថានភាពបច្ចុប្បន្នដែលសម្រេចបានដោយកងកម្លាំងយោធារុស្ស៊ីនោះឡើយ។

ការនិយាយរបស់លោក បានកើតឡើងនៅមួយថ្ងៃមុនពេលប្រតិភូអ៊ុយក្រែន និងរុស្ស៊ី អាចជួបពិភាក្សាសន្តិភាព នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ពោលគឺមានរយៈពេលជាង ៣ឆ្នាំបន្ទាប់ពីការចាប់ផ្តើមនៃការមានជម្លោះដ៏អាក្រក់បំផុត នៅអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។

បន្ទាប់ពីបានឈ្នះការបោះឆ្នោត កាលពីខែកុម្ភៈ Merz បានសន្យាថា នឹងធ្វើឲ្យអាល្លឺម៉ង់មាននូវតួនាទីកាន់តែធំ នៅលើឆាកអន្តរជាតិ និងបង្កើនកម្លាំងយោធារបស់ខ្លួន តាមរយៈការចំណាយលើវិស័យការពារជាតិបន្ថែម។ ហើយទោះបីជាលោកបានរិះគន់ជាសាធារណៈ ចំពោះរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា ជាសម្ព័ន្ធមិត្តមិនគួរទុកចិត្តបានក៏ដោយ ក៏នៅក្នុងសុន្ទរកថានាថ្ងៃពុធនេះ លោកបានអរគុណដល់លោក Trump សម្រាប់ការគាំទ្ររបស់លោក ក្នុងការជំរុញឲ្យមានបទឈប់បាញ់ នៅប្រទេសអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am