បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero នឹងប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករនៅថ្ងៃពុធនេះហើយ មិនដល់ ៦ខែផងតាំងពីផ្លាស់ពី Manchester City មកកាន់ Barcelona នេះបើតាមការឱ្យរបស់អ្នកកាសែតអេស្ប៉ាញ Guillem Balague។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះផ្លាស់មកកាន់ Barcelona ជាមួយនឹងរបួស ហើយក៏បានចូលលេងមិនបានប៉ុន្មានផងក៏មានបញ្ហាសុខភាព។

ប្រកួតចុងក្រោយរបស់ Aguero ជាមួយ Barcelona គឺតាំងពីថ្ងៃទី៣០ ខែតុលាដែលរូបគេត្រូវបានផ្លាស់ចេញ និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយមានអារម្មណ៍ថប់ៗពិបាកដកដង្ហើម។ Sergio Aguero នឹងបញ្ចប់អាជីពរបស់ខ្លួនជាមួយនឹងគ្រាប់បាល់ដែលរកបាន ៤២៧គ្រាប់ក្នុងការបង្ហាញខ្លួន ៧៨៦ប្រកួតជាមួយក្លិបអាជីព។ Sergio Aguero គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅ Manchester City ដោយមានគ្រាប់បាល់សរុប ២៦០គ្រាប់ក្នុងការបង្ហាញខ្លួន ៣៩០ប្រកួត Hat-Trick ១៦លើក៕
អត្ថបទ៖នាង សុភាវុធ