រូបភាពវីដេអូឃ្លីប ឃើញអាងស្តុកទឹក Woodhead រីងស្ងួតដោយអន្លើរ នៅតំបន់ភាគខាងជើងអង់គ្លេស ស្របពេលដែលប្រទេសមួយនេះ មើលឃើញការចាប់ផ្តើមនិទាឃរដូវស្ងួតបំផុតក្នុងរយៈពេល ៦៩ឆ្នាំ ។
ទីភ្នាក់ងារបរិស្ថាន បានជំរុញឲ្យក្រុមហ៊ុនទឹកចាត់វិធានការបន្ថែមទៀត ដើម្បីការពារការផ្គត់ផ្គង់ទឹក ហើយនិងស្នើសុំអតិថិជនប្រើប្រាស់ទឹកឲ្យមានការក្បិតក្បៀតជាងមុន ។
ទីភ្នាក់ងារមួយនេះ និយាយថា ខែមីនាគឺជាខែស្ងួតបំផុត ចាប់តាំងពីឆ្នាំ ១៩៦១ ហើយខែមេសា ទទួលបានទឹកភ្លៀងត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៃបរិមាណទឹកភ្លៀងធម្មតា ។
កម្រិតទឹកក្នុងអាងស្តុកទឹកនៅអង់គ្លេសបច្ចុប្បន្នមានជាមធ្យម ៨៤ភាគរយ ពោលគឺធ្លាក់ចុះពីកម្រិត ៩០ភាគរយនៅពេលតែមួយអំឡុងគ្រោះរាំងស្ងួតកាលពីឆ្នាំ ២០២២ ។
កម្រិតទឹកនេះដែរ ទាបខ្លាំងនៅតំបន់ភាគឦសាន និងភាគពាយ័ព្យរបស់អង់គ្លេស ជាទីដែលការភ្លៀងធ្លាក់មានកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩២៩ ។
ក្រុមប្រជាកសិករកំពុងស្រោចស្រពដំណាំរបស់ពួកគេរួចទៅហើយ ធ្វើឲ្យមានសម្ពាធបន្ថែមលើការផ្គត់ផ្គង់ទឹក ។
ទឹកទន្លេហូរក្នុងកម្រិតទាបជាងពេលធម្មតាផងដែរនៅតំបន់ភាគខាងជើង និងតំបន់ភាគកណ្តាលអង់គ្លេស ហើយភ្លើងឆេះព្រៃបានកើតមាននៅតំបន់ Cumbria, Derbyshire និងតំបន់ Dorset ដោយសារដំណាំស្ងួត ៕
