ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ប្រទេសអ៊ីរ៉ង់នឹងមិន «ចុះញ៉មចំពោះការគំរាមកំហែងណាមួយឡើយ» ក្នុងការឆ្លើយតបទៅនឹងការរិះគន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ទៅលើទីក្រុងតេអេរ៉ង់ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសឈូងសមុទ្រ។
លោកបាននិយាយកាលពីថ្ងៃពុធតាមតូរទស្សន៍រដ្ឋថា លោកTrump គិតថាលោកអាចទៅទីនោះ និយាយពាក្យផ្សេងៗ និងបំភ័យយើង។

កាលពីថ្ងៃពុធ ក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រអាមេរិក (GCC) លោក Trump បាននិយាយថា លោកចង់ឲ្យមានកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់។ «ប៉ុន្តែដើម្បីឱ្យវាកើតឡើងបាន អ៊ីរ៉ង់ត្រូវតែបញ្ឈប់ការគាំទ្រភេរវករ បញ្ឈប់សង្គ្រាមតំណាងដ៏បង្ហូរឈាមរបស់ខ្លួន និងបញ្ឈប់ជាអចិន្ត្រៃយ៍ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ដែលប្រទេសនេះពុំអាចមានអាវុធនុយក្លេអ៊ែរបានឡើយ»។

ក្រុមមន្ត្រីបាននិយាយថា កិច្ចចរចាថ្មីរវាងអ្នកចរចាអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ បានបញ្ចប់ក្នុងប្រទេសអូម៉ង់ ដោយនឹងមានការចរចាបន្ថែមទៀតតាមការគ្រោងទុក។