បេក្ខភាពគណបក្សប្រជាធិបតេយ្យ (DP) លោក Lee Jae-myung គ្រោងធ្វើយុទ្ធនាការនៅខេត្ត South Jeolla ខណៈបេក្ខជនគណបក្សអំណាចប្រជាជន (PPP) លោក Kim Moon-soo បានត្រឡប់ទៅកាន់ទីក្រុងសេអ៊ូលវិញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទន្ទឹមនឹងយុទ្ធនាការផ្លូវការរបស់ពួកគេសម្រាប់ការបោះឆ្នោតប្រធានាធិបតី បានឈានចូលដល់ថ្ងៃទីបួន។

លោក Lee លោក Kim និងលោក Lee Jun-seok នៃគណបក្សកំណែទម្រង់ថ្មី បានបង្កើតការប្រកួតប្រជែងបីភាគីសម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែមិថុនា ដើម្បីជ្រើសរើសអ្នកស្នងតំណែងពីអតីតប្រធានាធិបតីលោក Yoon Suk Yeol ដែលត្រូវបានបណ្តេញចេញពីតំណែងដោយសារតែការការប៉ុនប៉ងអនុវត្តន៍ច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក។ រហូតមកដល់ពេលនេះលោក Lee របស់គណបក្ស DP បានរក្សាការនាំមុខក្នុងការស្ទង់មតិ។

ខេត្ត South Jeolla ត្រូវបានគេចាត់ទុកជាមូលដ្ឋានរឹងមាំសម្រាប់បក្ស DP ហើយលោក Kimមកពីបក្ស PPP ដែលនៅតែមានការខ្វែងគំនិតគ្នាជុំវិញការបណ្តេញលោក Yoon ត្រូវគេរំពឹងថានឹងទាក់ទាញអ្នកបោះឆ្នោតប្រកាន់កណ្ដាលក្នុងទីក្រុងសេអ៊ូល។
លោក Lee មកពីគណបក្ស DP គ្រោងចាប់ផ្តើមថ្ងៃទី ៤ នៃយុទ្ធនាការផ្លូវការរបស់លោកដោយជួបអ្នកចូលរួមជាយុវជននៅផ្សារ Hwagae ក្នុងស្រុក Hadong ខេត្ត South Gyeongsang ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការងារ លំនៅដ្ឋាន និងការថែទាំកុមារ។

បន្ទាប់មកលោក Lee នឹងធ្វើដំណើរទៅកាន់ទីក្រុង Gwangyang, Yeosu, Suncheon និង Mokpo ក្នុងខេត្ត Jeolla ដែលត្រូវបានគេស្គាល់ជាទូទៅថា "Honam" ជាមូលដ្ឋានគាំទ្រប្រពៃណីរបស់បក្ស DP។
កាលពីថ្ងៃពុធ លោក Lee បានធ្វើយុទ្ធនាការក្នុងមូលដ្ឋានអភិរក្សនិយមនៃទីក្រុង Busan និងទីក្រុងជិតខាង Changwon, Tongyeong និងទីក្រុង Geoje៕