ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និងប៉ះពាល់ដល់មនុស្ស ២៤.០០០ នាក់នៅសូម៉ាលី

2025/05/15 06:56:56 pm        123

អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតបានវាយប្រហារនៅប្រទេសសូម៉ាលី ដែលលើកនេះភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Banadir ភាគឦសាននៃរដ្ឋធានី Mogadishu បានបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និងបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរប៉ះពាល់ដល់ប្រជាជន២៤.០០០នាក់។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា «ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានបំផ្លាញ ហើយទីជម្រកនៅទីតាំងប្រជាជនជម្លៀសខ្លួន ត្រូវបានទឹកហូនាំ»។ រដ្ឋាភិបាលសហព័ន្ធកំពុងដឹកនាំការឆ្លើយតប ហើយអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនកំពុងគាំទ្រ និងផ្តល់អាហារ សម្ភារៈស្នាក់នៅ សម្ភារៈអនាម័យ និងសាច់ប្រាក់។

អង្គការ OCHA បាននិយាយថាភ្លៀងខ្លាំងនៅក្រុង Banadir កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបន្ថែមទៅលើភ្លៀងធ្លាក់ខ្លាំងតាមរដូវកាលដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែមេសា បណ្តាលឱ្យមានទឹកជំនន់ដ៏គំហុកសម្លាប់មនុស្ស១៧នាក់ និងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជាង៨៤.០០០នៅទូទាំងប្រទេសសូម៉ាលី។ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ភាគច្រើនរបស់ប្រទេសក៏ដោយ ស្ថានភាពស្ងួត និងក្តៅនៅតែបន្តកើតមាននៅតំបន់ភាគខាងជើង។

ការិយាល័យបាននិយាយថា ទឹកជំនន់បានកើតឡើងនៅពេលមានការកាត់បន្ថយមូលនិធិយ៉ាងច្រើន ដែលបានបង្ខំឱ្យដៃគូមនុស្សធម៌នានានៅក្នុងប្រទេសសូម៉ាលី កាត់បន្ថយឬបិទកម្មវិធីសំខាន់ៗជាច្រើន។ ផែនការតម្រូវការមនុស្សធម៌ និងការឆ្លើយតបរបស់ប្រទេសសូម៉ាលី ត្រូវការថវិកា ១,៤ពាន់លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់មូលនិធិត្រឹមតែ១១ភាគរយ ដោយមានត្រឹមតែ១៥៨លានដុល្លារប៉ុណ្ណោះទទួលបានរហូតមកដល់ពេលបច្ចុប្បន្ន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm