មន្ត្រីសុខាភិបាលរាជធានី និងតំណាង WHO ប្រចាំកម្ពុជាចុះផ្តល់វ៉ាក់សាំងដល់កុមារ និងស្រ្ដីនៅសហគមន៍

2025/05/15 08:19:02 pm        551

មនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ (OD Megkong) និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានចុះផ្តល់វ៉ាក់សាំង១១មុខ និង​ថ្នាំគ្រាប់ជីវជាតិអា (A) និងថ្នាំគ្រាប់ទម្លាក់សត្វល្អិត ជូនដល់កុមារ និងស្រី្ត និងវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដល់ក្រុមគោលដៅនៅតាមសហគមន៍ងាយរងគ្រោះ ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ រាជ​ធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត ប៉ូ រិទ្ធី ប្រធានការិយាល័យបច្ចេកទេសរបស់មន្ទីរសុខាភិបាល នៃ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បានថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះថា ការ​ចុះ​ចាក់​វ៉ាក់សាំងនាពេលនេះ គឺជាការចុះជាប្រចាំសម្រាប់បន្ថែមនូវថ្នាំបង្ការជូនដល់កុមារ និង​ស្រី្ត​គោល​ដៅ ដែលមានការខកខានក្នុងការមិនបានមកទទួលវ៉ាក់សាំងនាពេលកន្លងមក។ ហើយ​មន្ត្រី​សុខាភិបាល របស់យើងក៏បានផ្តល់វ៉ាក់សាំងបន្ថែមទៀតផងដែរ ដល់ក្រុមគោលដៅ។ ជា​ទូទៅ​សកម្មភាពនាថ្ងៃនេះ យើងមានជាប្រចាំរៀងរាល់ត្រីមាស ជាពិសេស​ដល់​សហគមន៍​ដែល​ងាយ​រង​គ្រោះ។ ជាក់ស្តែងថ្ងៃនេះ មិនមែនមានតែ​ការិយាល័យ​សុខាភិបា​ល​ស្រុក​ប្រតិប​តិ្ត​មេគ​ង្គ​នោះ​ទេ គឺមន្ត្រីសុខាភិបាល បានចុះផ្តល់វ៉ាក់សាំងតាមសហគមន៍ ទាំង៧​ការិយាល័យ​សុខាភិបាល​ស្រុកប្រតិបតិ្ត ក្នុងនោះយើងជ្រើសរើសយកតំបន់សហគមន៍ងាយរងគ្រោះ ដើម្បី​ផ្តល់​វ៉ាក់​សាំង​ជូន​ដល់​ក្រុម​គោលដៅ។

ចំណែកអ្នកស្រី ជា ចាន់ពុំ សមាជិកនារីភូមិ និងបង​ប្អូន​ប្រជាពលរដ្ឋ​នាំ​យក​កូនៗ​មក​ចាក់​វ៉ាក់​សាំងប​ង្ការ​ការពារជំងឺ ស្ថិតក្នុងភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជ​ធានី​ភ្នំពេញ បានលើកឡើងរួមគ្នាថា ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ តែង​តែចុះផ្តល់វ៉ាក់សាំងបង្ការការពារជំងឺជារៀងដង ហើយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​មាន​ចិត្ត​សប្បាយ​រីក​រាយ ដែលធ្វើឲ្យកុមារ និងស្រី្តរស់នៅក្នុងសហគមន៍ បានជៀសផុតពីជំងឺផ្សេងៗ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត ប៉ូ រិទ្ធី បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល ជាអ្នក​ថែ​ទាំ​កុមារ សូមចូលរួមក្នុងការស្វែងយល់អំពីសារសំខាន់នៃការផ្តល់ថ្នាំបង្ការ ទាំងវ៉ា​ក់សាំ​ង​បង្កា​រ​ជំងឺ​ជា​ប្រចាំ តាមប្រតិទិនកំណត់របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ប្រសិន​បើ​កុមារបានទទួលថ្នាំបង្ការគ្រប់មុខតាមប្រតិទិនកំណត់ គឺអាចជួយដល់កុមារ ក្នុងការការ​ពារ​ជំងឺ ដែលអាចការពារបាន ជាពិសេសជំងឺ១១មុខ ដែលកម្មវិធីជាតិផ្តល់ថ្នាំបង្ការបានកំណត់៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm