និស្សិតជាង៧ពាន់នាក់កំពុងសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថាន NPIC ខណៈជាង១ម៉ឺន​នាក់​បញ្ចប់​ការ​សិក្សា

2025/05/15 08:33:56 pm        207

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលជា​គ្រឹះស្ថាន​សាធារណៈ​របស់​រដ្ឋ​ស្ថិត​ក្រោម​អា​ណា​​ព្យាបាល​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីការផ្តើមក្នុងឆ្នាំ២០០៥ ដែល​មាន​និស្សិតចុះឈ្មោះចូលរៀនចំនួនតែ ២៥០នាក់ រហូតមកដល់បច្ចុប្បន្ននេះ មាននិស្សិត​ប្រមាណ​ ៧ ៥០០នាក់ កំពុងទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ខណៈ​និស្សិតបានបញ្ចប់ការសិក្សាសរុបចំនួនជាង ១ម៉ឺន ២ពាន់នាក់។

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមនិស្សិតដែលកំពុងទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស (TVET) នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ពួកគាត់ បាននិយាយ​ប្រាប់​ព័ត៌មាន ប៊ីធីវី ឲ្យដឹងស្រដៀងគ្នា ការចាប់យកជំនាញវិស័យ ធីវ៉េត ពិតណាស់មិន​សូវ​មាន​អ្នក​ស្គាល់ និងយល់ច្បាស់ច្រើន ឬយល់ថាពិបាកក្នុងការសិក្សា ប៉ុន្តែវិស័យមួយនេះ គឺមាន​សារៈ​សំខាន់​ខ្លាំង​ក្នុងការជំរុញខឿនសេដ្ឋកិច្ចជាតិ ដោយសារភាព​រីក​ចម្រើន​របស់​ប្រទេស​លើ​វិស័យ​សំណង់​ អគ្គិសនី កសិកម្ម ទេសចរណ៍ និងឧស្សាហកម្មជាដើម ដើម្បីឆ្លើយ​តប​តាម​តម្រូវ​ការ​កម្លាំង​ពលកម្មទៅនឹងទីផ្សារការងារជាក់ស្តែង។

យុវជន ម៉ុន សុខម៉ានិត និស្សិតឆ្នាំទី៤ ចាប់យកជំនាញផ្នែកមេកានិក បានលើកទឹក​ចិត្ត​ដល់​យុវជន​​ទាំងអស់ដែលជិតបញ្ចប់ការសិក្សា ឬបោះបង់ការសិក្សាជាដើម អាចចាប់​យក​ជំនាញ​វិជ្ជា​ជីវៈ​ និងបច្ចេកទេសនេះ ដោយកុំគិតថា មានការលំបាក ឬរៀនចប់ហើយអត់មានការងារធ្វើ ព្រោះ​រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់និងគិតគូរជាខ្លាំងទៅលើការបណ្តុះបណ្តាល ហើយ​បច្ចុប្បន្ន​នេះទីផ្សារការងារទាំងក្នុង និងក្រៅស្រុក ក៏មានតម្រូវការជំនាញទាំងនេះផងដែរ។

តំណាងឱ្យយុវជនកំពុងបណ្តុះបណ្តាលជំនាញផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច កញ្ញា វឿង ម៉ាលី បានអំពាវនាវយុវជន និងយុវសិស្សវិទ្យាល័យ ឱ្យងាកមកសិក្សាជំនាញបច្ចេកទេសផងដែរ ពី​ព្រោះជំនាញបច្ចេកទេស ទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ទាំងពេលបច្ចុប្បន្ន និងទៅ​ថ្ងៃ​អនាគត ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងណាស់ ក្នុងការ​ទាក់​ទាញ​អ្នក​វិនិយោគ​ជា​ច្រើន​ពី​ក្រៅប្រទេស ដើម្បីវិនិយោគនៅក្នុងស្រុក។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​យក​ចិត្តទុកដាក់ជាអាទិភាពគន្លឹះក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ​ដើម្បី​ប្រែក្លាយ​កម្ពុជាពីប្រទេសអតិពលកម្មទៅជាប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មជំនាញ។ បន្ថែម​ពី​នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់​ចេញ​នូវ​កម្ម​វិធី​ថ្នាក់​ជាតិ​ដើម្បី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ និងបច្ចេកទេស ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥​លាន​នាក់ដោយរៀនជំនាញឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

សូម​បញ្ជាក់ថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (ធីវ៉េត) បាន​និង​កំពុង​ចូល​រួម​យ៉ាង​សកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថ​ភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយ​តប​តាម​តម្រូវ​ការ​នៃ​ការ​វិវត្ត​យ៉ាង​ឆាប់​រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោល​នយោបាយ​របស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មាន​ជំនាញ​មួយ​យ៉ាង​តិច​ប្រចាំ​ជីវិ​ត​»​ និងអនុវត្តតាមអភិក្រមរបស់ សម្ដេចនាយករដ្ឋមន្រ្តី គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យ​មាន​ការងារ​ធ្វើ​”​៕អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm