កងទ័ពជើងទឹកកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន កំពុងធ្វើសមយុទ្ធកងទ័ពជើងទឹក «នាគមាស ឆ្នាំ២០២៥» នៅចន្លោះ កោះរ៉ុង និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ

2025/05/15 08:42:17 pm        354

ព្រះសីហនុ៖ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន កំពុង​ធ្វើ​សមយុទ្ធកងទ័ពជើងទឹក “នាគមាស ឆ្នាំ២០២៥” ក្រោមប្រធានបទ «ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួមគ្នា និងការងារ សង្គ្រោះមនុស្សធម៌» នៅលើដែនទឹកអធិបតេយ្យភាព របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ស្ថិតនៅចន្លោះ កោះរ៉ុង និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។

យោង​តាមសេចក្តីជូនដំណឹង ស្តីពីផែនការធ្វើសមយុទ្ធកងទ័ពជើងទឹក «នាគមាស ឆ្នាំ២០២៥» របស់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ បានជម្រាបជូន ដំណឹង​ដល់​អាជ្ញាធរ​រដ្ឋបាល ៤ ខេត្ត ជាប់មាត់សមុទ្រ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ ប្រជា​នេសាទ សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថា កងទ័ពជើងទឹក នៃកង​យោធ​ពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងសហការរៀបចំ​ធ្វើ​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​ «នាគមាស ឆ្នាំ២០២៥» ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារ សង្គ្រោះ​មនុស្សធម៌» នៅលើដែនទឹកអធិបតេយ្យភាព របស់ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅ​ចន្លោះ កោះរ៉ុង និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ចំពោះ​ផែន​ការ​ធ្វើ​សម​យុទ្ធលើផ្ទៃសមុទ្រមានចំនួន២ថ្ងៃ៖ អនុវត្តសាកល្បង ចំនួន១ថ្ងៃ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ និងអនុវត្តជាក់ស្តែង ចំនួន ១ថ្ងៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥​ មូលដ្ឋាន​សមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ជម្រាបដល់បណ្តាស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជន មេត្តាជ្រាប និង​កុំ​មាន​ការ​ភាន់​ច្រឡំ ពេលមានលឺសម្លេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និង​សូមរក្សាឲ្យបាននូវ សន្តិសុខសណ្តាប់ធ្នាប់ ជុំវិញតំបន់ប្រតិបត្តិការធ្វើសមយុទ្ធកងទ័ពជើងទឹក នាគមាស ឆ្នាំ២០២៥” ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ៕ 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        422
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        453
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        582

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm