ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការដឹកនាំការធ្វើលំហាត់និងសមយុទ្ធ បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំពិធីបើកសមយុទ្ធ«នាគមាស-២០២៥» នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។








