នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពិភាក្សាអំពីការធ្លាក់យន្តហោះ MH17 ជាមួយប្រធានាធិបតីរុស្ស៊ី លោក Putin

2025/05/15 09:37:18 pm        420

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim) បាននិយាយថា លោកបានពិភាក្សាអំពីការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) ក្នុងអំឡុងទស្សនកិច្ចនៅទីក្រុងមូស្គូ ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍របស់អង្គការសហប្រជាជាតិ បានរកឃើញថា រុស្ស៊ីទទួលខុសត្រូវចំពោះមហន្តរាយនេះ។

លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីកាលពីថ្ងៃពុធថា «ពិតណាស់ ក្នុងនាមជាតំណាងរបស់ប្រជាជនម៉ាឡេស៊ី ជាពិសេសក្រុមគ្រួសារជនរងគ្រោះ ខ្ញុំបានឆ្លៀតឱកាសដើម្បីលើកយកបញ្ហានេះមកពិភាក្សាជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងពេលជំនួបទ្វេភាគីរបស់យើង»។

លោក Anwar ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងការរកឃើញការទទួលខុស ត្រូវដែលធ្វើឡើងដោយក្រុមប្រឹក្សាអាកាសចរណ៍អង្គការសហប្រជាជាតិ។

ក្រុមប្រឹក្សាអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បានរកឃើញនៅសប្តាហ៍នេះថា រុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះ MH17 ដែលត្រូវបានបាញ់ទម្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០១៤ អំឡុងពេលប្រយុទ្ធគ្នារវាងក្រុមផ្តាច់ខ្លួនគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន។

ទីក្រុងមូស្គូ បានច្រានចោលការរកឃើញរបស់ក្រុមប្រឹក្សាអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) លើការធ្លាក់យន្តហោះដែលបានសម្លាប់អ្នកដំណើរនិងនាវិកទាំងអស់ចំនួន២៩៨នាក់ ដោយចាត់ទុកការចេញសេចក្តីសម្រេចនេះថាមានភាពលំអៀង។ លោក Anwar បាននិយាយនៅក្នុងការបង្ហោះតាមបណ្តាញហ្វេសប៊ុកកាលពីល្ងាចថ្ងៃពុធថា លោកនឹងបន្តជំរុញឲ្យមានការទទួលខុសត្រូវជុំវិញមហន្តរាយនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm